បាល់ទាត់អន្តរជាតិ
Pep ចង់រក្សាទុក Gabriel Jesus ទោះក្លឹបចុះហត្ថលេខាយកកីឡាករចំណូលថ្មីមកក៏ដោយ

ខ្សែប្រយុទ្ធ Gabriel Jesus របស់ក្លឹប Manchester City បានបដិសេធមិននិយាយពីអនាគតរបស់គាត់ នៅចុងបញ្ចប់នៃរដូវកាលនេះនោះទេ ខណៈដែលមានពាក្យចចាមអារ៉ាមជាច្រើនបានលើកឡើងជាហូរហែថា គាត់ត្រៀមនឹងចាកចេញពីទឹកដី Etihad Stadium ឆាប់ៗខាងមុខនេះ។
យោងតាមប្រភពច្បាស់ការណ៍មួយបានលើកឡើងថា ក្លឹបមេឃខៀវ Manchester City នឹងលក់ Gabriel Jesus នៅរដូវក្តៅនេះ ប្រសិនបើគាត់មិនបន្តកុងត្រាថ្មី តាមលក្ខខណ្ឌនៃកុងត្រាបច្ចុប្បន្នរបស់ខ្លួន ដែលនៅសល់ 12 ខែចុងក្រោយនេះទេ។
ភាពស្ទាក់ស្ទើរនៅក្នុងការសម្រេចចិត្តរបស់ Gabriel Jesus គឺការបង្ហាញមុខនៅក្នុងការប្រកួតរបស់ក្លឹប។ ដោយឡែកលោក Pep Guardiola នៅតែមានចិត្តចង់ឲ្យក្លឹបរក្សាទុក Gabriel Jesus បន្តទៀត ទោះបីក្លឹបចុះហត្ថលេខាលើខ្សែប្រយុទ្ធចំណូលថ្មីនៅរដូវក្តៅនេះក៏ដោយ។
បន្ទាប់ពីការស៊ុតបញ្ចូលទី 4 គ្រាប់របស់គាត់ទល់នឹង Watford កាលពីចុងសប្តាហ៍កន្លងទៅ Gabriel Jesus បាននិយាយទាក់ទងនឹងអនាគតរបស់ខ្លួនថា “វាមិនមែនជាពេលវេលា ដើម្បីគិតអំពីរឿងនេះទេ។ ឥឡូវនេះ គឺជាពេលវេលាដ៏ល្អបំផុតនៃរដូវកាលនេះ។ ខ្ញុំចង់រីករាយ ដើម្បីបន្តជាមួយក្រុមរបស់ខ្ញុំ ជាមួយមិត្តរួមក្រុមរបស់ខ្ញុំ ដើម្បីប្រយុទ្ធឈ្នះពាន Premier League ។ ខ្ញុំបានឈ្នះវាជាមួយមិត្តរួមក្រុមរបស់ខ្ញុំបីដងមកហើយ”។
ប្រភព: 90 Min