Connect with us

បាល់ទាត់អន្តរជាតិ

Arsenal មានភាគរយ​ខ្ពស់ សម្រាប់​ការ​ចុះ​ហត្ថលេខាលើ Darwin Nunez ប្រសិន​បើ​ពួកគេ​មាន​កៅអី​លេង UCL រដូវកាល​ក្រោយ

Published

on

អតីត​ខ្សែបម្រើ​ក្រុម​កាំភ្លើងធំ Arsenal និង Liverpool លោក Michael Thomas បាន​លើក​ឡើង​ថា Darwin Nunez របស់​ក្លឹប Benfica គឺ​​ជាខ្សែប្រយុទ្ធកណ្តាល​ដ៏​ល្អ​ឥតខ្ចោះ និង​សាកសម​បំផុត​សម្រាប់​ក្រុម​របស់​លោក Mikel Arteta។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក Michael Thomas បាន​បន្ថែម​ទៀត​ថា ក្រុម​កាំភ្លើង​ធំ Arsenal ត្រូវ​តែ​​ប្រជែង​ឈ្នះតារាង Top 4 នៅ​ក្របខណ្ឌ Premier League ទើប​អាច​នាំ​យក​កីឡាករសញ្ជាតិ​អ៊ុយរូហ្គាយ Darwin Nunez មក​កាន់​ទឹកដី Emirates នៅ​រដូវក្តៅ​នេះ​បាន។

ចាប់តាំង​ពី​ការ​ចាកចេញ​របស់ Pierre-Emerick Aubameyang កាល​ពី​ខែមករា​មក ក្លឹបកាំភ្លើង​ធំ Arsenal មាន​តែ​ខ្សែ​ប្រយុទ្ធ​ពីរ​រូប​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​លោក Mikel Arteta ប្រើប្រាស់​គឺ Alexandre Lacazette និង Eddie Nketiah។ ខ្សែប្រយុទ្ធ​ទាំង​ពីរ​រូប​នេះ មិន​មែន​ជា​អ្នក​បញ្ចប់​ទី​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​ក្លឹប​នោះ​ទេ។

លើស​ពី​នេះ​ទៅ​ទៀត Alexandre Lacazette និង Eddie Nketiah ក៏​កំពុង​ត្រៀម​នឹង​ផុត​កុងត្រា​នៅ​រដូវ​ក្ដៅនេះ​ផង​ដែរ ហើយ​តាម​សេចក្ដី​រាយការណ៍​ជា​ច្រើន​លើក​ឡើង​ថា Arsenal ទំនង​ជា​មិន​បន្ត​កុងត្រា​ជាមួយ​កីឡាករ​ទាំង​ពីរ​រូប​នេះ​ឡើយ ហើយ​ចង់នាំ​យក​កីឡា​ចំណូល​ថ្មី​ម្នាក់​ដែល​មាន​គុណភាព​ខ្ពស់​នៅ​តំបន់​ប្រយុទ្ធ។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២