Connect with us

បាល់ទាត់អន្តរជាតិ

Jude Bellingham ប្រាប់​មូលហេតុ​ដែល​គាត់​សម្រេច​ចិត្ត​ចូលរួម​ជាមួយ Real Madrid

Published

on

កីឡាករ​ចំណូល​ថ្មី​របស់ Real Madrid គឺ​ខ្សែបម្រើ Jude Bellingham បាន​ពន្យល់​ពី​មូលហេតុ​ដែល​គាត់​ចូលរួម​ជាមួយ​ក្លឹប​យក្ស​អេស្ប៉ាញ ពេល​ផ្ទេរ​ចាកចេញ​ពី Borussia Dortmund។ យ៉ាង​ណា​មិញ Real Madrid បាន​ប្រកាស​បញ្ជាក់​ពី​ការ​ចុះ​ហត្ថលេខា​ទិញ​យក Bellingham ជា​ផ្លូវការណ៍​កាល​ពី​ម្សិលមិញ​នេះ បន្ទាប់​ពី​មាន​ពាក្យ​ចចាម​អារ៉ាម​ស្ទើរតែ​ពេញ​មួយ​រដូវកាល​ទៅ​ហើយ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ជា​លើ​ដំបូង​របស់​គាត់​ក្នុង​នាម​ជា​កីឡាករ​របស់ Real Madrid ថ្មីៗ​នេះ Bellingham បាន​បង្ហាញ​ថា កត្តា​ដ៏​ធំ​មួយ​សម្រាប់​គាត់​ក្នុង​ការ​ចូលរួម​ជាមួយ Real Madrid គឺ​នៅ​ពេល​ដែល​គាត់​បាន​ឃើញ​ក្លឹប​អធិរាជស យក​ឈ្នះ Liverpool ក្នុង​វគ្គផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ UEFA Champions League កាល​ពី​ឆ្នាំ​មុន។

ខ្សែ​បម្រើ​ឆ្នើម Jude Bellingham បាន​និយាយ​ថា៖ “ខ្ញុំ​នៅ​មើល​ការ​ប្រកួត​វគ្គផ្តាច់ព្រ័ត្រ​ពេល​ដែល Real Madrid យក​ឈ្នះ Liverpool។ នោះ​គឺ​ជា​កត្តា​ដ៏​ធំ​មួយ​ក្នុង​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ សម្រាប់​ការ​ចូលរួម​ជាមួយ Real Madrid។ ខ្ញុំ​ចូល​រួម​ក្លឹប​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ពិភព​លោក ហើយ​វា​មិន​មែន​ដោយ​សារ​​លុយ​នោះ​ទេ”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២