Connect with us

បាល់ទាត់អន្តរជាតិ

Lionel Messi៖ ការ​សម្រប​ខ្លួន​ជាមួយ PSG គឺ​ពិបាក​ជាង​អ្វី​ដែល​ខ្ញុំ​បាន​រំពឹង​ទុក

Published

on

ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន Lionel Messi បាន​សារភាព​ថា គាត់​បាន​​ឃើញ​ខ្លួន​ឯង ដោយ​ការសម្រប​ខ្លួន​ ក្នុង​ការ​រស់នៅ​ជាមួយ Paris Saint-Germain គឺ​ពិបាក​ជាង​ការ​រំពឹង​ទុក។ ម្ចាស់​ពាន Ballon d’Or 7 សម័យ​រូប​នេះ ត្រូវ​បង្ខំ​ចិត្ត​ចាកចេញ​ទាំង​ទឹកភ្នែក​ពី Barcelona ក្នុង​ឆ្នាំ 2021 ដោយ​សារ​បញ្ហា​ហិរញ្ញវត្ថុ​របស់​ក្លឹប ហើយ​បាន​ចូលរួម​ជាមួយ PSG ក្នុង​កុងត្រា​រយៈពេល 2 ឆ្នាំ។

ទោះ​បី​ជា​ទម្រង់​លេង​របស់​គាត់​ស្ថិត​ក្នុង​កម្រិត​កំពូល​នៅ​ក្របខណ្ឌ La Liga របស់​អេស្ប៉ាញ​ក៏​ដោយ Messi មិន​មាន​ទម្រង់​លេង​ដ៏​ល្អ​នៅ Parc des Princes ឡើយ ហើយ​រក​បាន​តែ 6 គ្រាប់​ប៉ុណ្ណោះ ក្នុង​រដូវកាល​ដំបូង​របស់​គាត់​ដែល​ជា​ការ​ប្រកួត​នៅ Ligue 1។ យ៉ាង​ណា​កីឡាករ​វ័យ 36 ឆ្នាំ​រូប​នេះ​នៅតែ​ជួយ​ក្រុម​ដោយ​មាន​ស្ថិតិ Assist 15 ដង ខណៈ​ដែល PSG ដណ្តើម​បាន​ជើង​ឯក​ក្របខ័ណ្ឌ​កំពូល​នៃ​ប្រទេស​បារាំង។

រដូវកាល​បន្ទាប់ Messi ចាប់​ផ្ដើម​មាន​ទម្រង់​លេង​ល្អ​ប្រសើរ​ឡើង​វិញ ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី​លោក Christophe Galtier ដោយ​គាត់​បាន​ស៊ុត​បញ្ចូលទី 21 គ្រាប់ និង 20 Assists ក្នុង 41 ប្រកួត នៅ​គ្រប់​ព្រឹត្តិការណ៍​ទាំងអស់​របស់​ក្លឹប។ ដោយ​ឡែក​ថ្មីៗ​នេះ Lionel Messi បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ beIN Sports ថា៖ “ការ​ពិត​គឺ​ថា វា​ជា​ការ​សម្រប​ខ្លួន​ដ៏​លំបាក​មួយ លើស​ពី​អ្វី​ដែល​ខ្ញុំ​រំពឹង​ទុក។ ទោះបី​ជា​មាន​មនុស្ស​ដែល​ខ្ញុំ​ស្គាល់​នៅទីនោះ និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ពួក​គេ​ក៏​ដោយ វា​ពិត​ជា​លំបាក​ក្នុង​ការ​សម្រប​ខ្លួន​ទៅ​នឹង​ការ​ផ្លាស់ប្តូរ​ថ្មី ការ​ផ្ទេរ​យឺត​យ៉ាវ និង​មិន​បាន​លេង​នៅ​ក្នុង​ការ​ប្រកួត​បើក​រដូវកាល (Pre-season)”។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២