បាល់ទាត់អន្តរជាតិ
Ronald Araujo សម្រេចចិត្តបន្តកុងត្រាថ្មីជាមួយក្លឹប FC Barcelona រហូតដល់ឆ្នាំ 2026

ខ្សែការពារ Ronald Araujo បានធ្វើឲ្យអ្នកគាំទ្រអស់មន្ទិលសង្ស័យ ដោយពេលនេះគាត់បានចុះកុងត្រាថ្មីជាមួយក្លឹប Barcelona រហូតដល់ឆ្នាំ 2026 ដោយការសម្រេចចិត្តនេះ ធ្វើឡើងយ៉ាងតានតឹងក្នុងចិត្ត ព្រោះមានក្លឹបជាច្រើនបានទាក់ទងចង់បាន Araujo ជាពិសេសក្លឹបនៅក្របខណ្ឌ Premier League។
យ៉ាងណាមិញ កីឡាករសញ្ជាតិអ៊ុយរូហ្គាយរូបនេះ បានក្លាយជាកីឡាករដ៏សំខាន់បំផុតរបស់ក្លឹប Barcelona ដោយបានក្លាយជាជម្រើសដំបូងរបស់គ្រូបង្វឹក ជំនួសឲ្យ Clement Lenglet និង Samuel Umtiti ដែលដាក់ឲ្យនៅកៅអីបម្រុងវិញ។
មួយរយៈកាលចុងក្រោយនេះ Ronald Araujo តែងតែត្រូវបានក្លឹបប្រើប្រាស់ជាខ្សែការពារកណ្ដាលដែលចាប់ដៃគូនឹងកីឡាករ Gerard Pique។ Araujo ជាខ្សែការពារដ៏រឹងមាំមិនអាចខ្វះបានរបស់ក្លឹប Barcelona នៅពេលនេះ ព្រោះគាត់មានកាយសម្បទារ, កម្ពស់ និងទម្រង់លេងដ៏ល្អ ហើយពេលខ្លះគាត់អាចលេងជាខ្សែការពារស្លាបស្ដាំបានទៀតផង។
Ronald Araujo គឺជាកីឡាករដែលប្រសូត្រចេញពីថ្នាក់យុវជន La Masia និងត្រូវបានប្រូម៉ូតឲ្យចូលលេងឈុតធំរបស់ក្លឹប Barcelona នៅរដូវកាលឆ្នាំ 2019-2020។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi
-
បាល់ទាត់អន្តរជាតិ3 days ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!