បាល់ទាត់អន្តរជាតិ
គ្រូថ្មី Luis Enrique ប្រាប់ PSG ឲ្យចុះហត្ថលេខាផ្ទេរកីឡាករឆ្នើមពីររូបរបស់ Barcelona

គ្រូបង្វឹកថ្មីរបស់ក្លឹប Paris Saint-Germain លោក Luis Enrique ត្រូវបានគេដឹងថា កំពុងចង់ចុះហត្ថលេខាលើតារាឆ្នើមរបស់ Barcelona ដែលមាន Jules Kounde និង Ousmane Dembele។ កីឡាករទាំងពីររូបនេះ គឺជាគោលដៅសំខាន់បំផុតមួយរបស់លោក Luis Enrique ខណៈដែលគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះនឹងកែប្រែក្រុមឡើងវិញ បន្ទាប់ពីទទួលបន្ទុកបន្តពីលោក Christophe Galtier។
អតីតគ្រូបង្វឹករបស់ក្លឹបអ្នកមានបុណ្យ Barcelona មានកីឡាករ 7 នាក់នៅក្នុងចិត្តរបស់ខ្លួន។ មួយក្នុងចំណោមកីឡាករដែលគាត់ពេញចិត្តទាំងនោះត្រូវបានចុះហត្ថលេខារួចហើយ ដែលជាកីឡាករវ័យក្មេងកូរ៉េខាងត្បូង Kangin Lee។ ដោយឡែក Harry Kane ក៏ជាកីឡាករដែលគ្រូបង្វឹករូបនេះចង់នាំយកមក PSG ដែរ នៅរដូវកាលក្រោយ ហើយថែមទាំងទាមទារឲ្យក្លឹបចុះហត្ថលេខាលើ Xavi Simons ពី PSV Eindhoven ផងដែរ។
ដូចគ្នានេះដែរ Luis Enrique ក៏បានយល់ស្របនឹងគំនិតរបស់ក្លឹប ដែលចង់ចុះហត្ថលេខាលើ Bernardo Silva ពី Manchester City ទៀតផង។ កីឡាករដ៏សំខាន់បំផុតរបស់ Barcelona ពីរនាក់គឺ Ousmane Dembele និង Jules Kounde ត្រូវបានគេរាយការណ៍ថា ជាគោលដៅដែល អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញរូបនេះចង់បានជាងកីឡាករណាៗទាំងអស់។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi