បាល់ទាត់អន្តរជាតិ
Manchester City យកឈ្នះក្លឹប Real Madrid 4 ទល់នឹង 3 ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត UCL ជើងទីមួយ

ក្លឹបមេឃខៀវ Manchester City បានធ្វើការប្រកួតយកឈ្នះក្លឹបយក្សមកពីអេស្ប៉ាញ Real Madrid ក្នុងលទ្ធផល 4-3 ដែលជាការប្រកួតជើងទីមួយ នៃពានរង្វាន់ UEFA Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលធ្វើឡើងទៅកីឡាដ្ឋាន Etihad របស់ក្លឹប Manchester City។
វាជារឿងដ៏ភ្ញាក់ផ្ដើលមួយសម្រាប់ការប្រកួតរវាងក្រុមទាំងពីរ ខណៈដែលមានគ្រាប់បាល់កើតឡើងក្នុងការប្រកួតរហូតដល់ 7 គ្រាប់ និងមានបាល់ប៉េណាល់ទីមួយគ្រាប់ក្នុងនោះដែរ។
កាលពីចាប់ផ្ដើមការប្រកួតបើកឆាកដំបូង ក្លឹប Manchester City គ្រប់គ្រងបាល់ស្ទើរតែទាំងស្រុង ហើយបាននាំមុខ Real Madrid ក្នុងលទ្ធផល 2-0 ត្រឹមតែរយៈពេល 11 នាទីដំបូងប៉ុណ្ណោះ។ ទោះបីជាយ៉ាងណា ក្លឹបស្ដេចស Real Madrid បានស៊ុតមួយគ្រាប់តាមពីក្រោយ ដែលធ្វើបានដោយខ្សែប្រយុទ្ធឆ្នើម Karim Benzema។
គ្រាប់បាល់ទាំងបួនគ្រាប់របស់ Manchester City ស៊ុតបញ្ចូលទីដោយកីឡាករ Kevin De Bruyne នៅនាទីទី 2, Gabriel Jesus នៅនាទីទី 11, Phil Foden នៅនាទីទី 53, Bernardo Silva នៅនាទីទី 74។ ដោយឡែកគ្រាប់បាល់បីគ្រាប់របស់ Real Madrid គឺស៊ុតបញ្ចូលទីដោយ Karim Benzema នៅនាទីទី 33, Vinícius Jr នៅនាទីទី 55 និង Karim Benzema ដដែលនៅនាទីទី 82 ដែលជាបាល់ប៉េណាល់ទី។
ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោម
ប្រភព: 90 Min