Connect with us

បាល់ទាត់អន្តរជាតិ

មក​ដឹង​ពី​ប្រវត្តិ​នៃ​ការ​ចាញ់​ដ៏​ធ្ងន់ករ​បំផុត​របស់ Barcelona

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona គឺ​ជា​ក្លឹប​មួយ​ដែល​មាន​ប្រវត្តិសាស្ត្រ​ជា​យូរ​យា​ណាស់​មក​ហើយ។ ពិភពបាល់ទាត់​បាន​ចាត់​ទុក​ក្លឹប​យក្ស​កាតាឡាន់​មួយ​នេះ ជា​ក្លឹប​​ដ៏​អស្ចារ្យ​បំផុត​លើ​លោក។ យ៉ាង​ណា​ក៏​ដោយ រយៈកាល​ចុង​ក្រោយ​នេះ​មាន​ការ​លំបាក​ច្រើន​សម្រាប់ Barcelona ជា​ពិសេស​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ពាន​ធំៗ​របស់​ទ្វីប​អឺរ៉ុប។

ការចាញ់ និង​ឈ្នះ​តែងតែ​កើត​មាន​ឡើង​នៅ​ក្នុង​កីឡាបាល់ទាត់ ហើយ​គ្មាន​ក្លឹប​ណា​អាច​រក្សា​កំណត់ត្រា​មិន​ធ្លាប់​ចាញ់​នោះ​ទេ គ្រាន់តែ​តិច និង​ច្រើន​ប៉ុណ្ណោះ។ ដោយ​ឡែក​ថ្ងៃ​នេះ យើង​នឹង​ចោលភ្នែក​ក្រឡេក​មក​មើល ប្រវត្តិនៃ​ការ​បរាជ័យ​ដ៏​ធំ​បំផុតរបស់​ក្លឹប​យក្ស​អេស្ប៉ាញ​មួយ​នេះ? តើពួក​គេ​ធ្លាប់​ចាញ់​ច្រើន​គ្រាប់​បំផុត​នៅ​ពេល​ណា និង​ក្រោម​ស្នាដៃ​របស់​ក្រុម​ណា​ខ្លះ?

ការ​បរាជ័យ​ដែល​ជាប់​ជា​កំណត់ត្រា​របស់ Barcelona បាន​កើត​ឡើង​ក្នុង​រដូវកាល​ឆ្នាំ 1930/1931 ដោយ​ពួកគេ​​បាន​ចាញ់ 12-1 ទល់​នឹង Athletic Bilbao ក្នុង​ការ​ប្រកួត Primera Division។ 10 ឆ្នាំ​ក្រោយ​មក ពួក​គេ​បាន​រង​បរាជ័យ 11-1 ក្រោម​ស្នាដៃ​របស់ Sevilla ជា​ការ​ប្រកួត​ក្របខណ្ឌ​លីគ​កំពូល។ សម្រាប់​ការ​ចាញ់​ក្នុង​ដី​របស់​ខ្លួន​ឯង​ជា​លើក​ដំបូង និង​ធំ​បំផុត​របស់ Barcelona គឺ​ចាញ់ 6-0 ក្រោម​ស្នាដៃ​របស់ Athletic Bilbao ក្នុង​រដូវកាល 1945/1946។ ពេល​នោះ​ក្លឹប​ដែល Barcelona ខ្លាច​ជាង​គេ​គឺ Athletic Bilbao។

ការ​ចងចាំ​ដែល​មិន​ទាន់​អាច​បំភ្លេច​បាន និង​ទើប​តែ​កើត​ឡើង​ថ្មីៗ​នេះ​ដែរ​គឺ​ការ​ចាញ់ 8-2 ក្រោម​ស្នាដៃ​របស់ Bayern Munich កាល​ពី​ខែ សីហា ឆ្នាំ 2020។ វា​ជា​ការ​ចាញ់​ដ៏​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ Barcelona ក្នុង​ការ​ប្រកួត​ក្របខណ្ឌ​កំពូល​របស់​អឺរ៉ុប UEFA Champions League។

ប្រភព: Footballtransfers

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២