បាល់ទាត់អន្តរជាតិ
តើ Bitello ជាអ្នកណា? ហេតុអ្វីបានជា Arsenal ចង់ទិញកីឡាកររូបនេះ?

ការអះអាងចុងក្រោយមួយបានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal បានបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនឲ្យទៅមើលពីទម្រង់លេង និងស្ថានភាពរបស់ខ្សែបម្រើ Bitello ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Gremio ក្នុងប្រទេសប្រេស៊ីល (នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Portal Do Gremista)។
អ្នកសង្កេតការណ៍របស់ក្លឹបកាំភ្លើងធំ ត្រូវបានគេដឹងថា បានចូលរួមទស្សនាការប្រកួតរបស់ក្លឹប Gremio ទល់នឹង Botafogo កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ ទោះបីជាពេលនោះ Gremio បានចាញ់ក្នុងលទ្ធផល 2-0 ប៉ុន្តែ Arsenal នៅតែពេញចិត្តនឹងសមត្ថភាពរបស់កីឡាករវ័យក្មេងរូបនេះ និងចង់រៀបផែនការនាំយកគាត់ទៅកាន់ទឹកដីអង់គ្លេសផងដែរ។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បច្ចុប្បន្នលេងក្នុងតំណែងជាខ្សែបម្រើប្រយុទ្ធដែលជាជំនួយសម្រាប់ Luis Suarez ដែលជាខ្សែប្រយុទ្ធទោលនៅខាងលើ។ ទោះយ៉ាងណាក៏ដោយ គាត់ក៏អាចលេងជាខ្សែបម្រើកណ្ដាល និងជាខ្សែប្រយុទ្ធស្លាបបានទៀតផង។ ស្របពេលជាមួយគ្នានេះដែរ របាយការណ៍ជាក់លាក់មួយបានអះអាងថា Gremio នឹងពិចារណាក្នុងការលក់ Bitello ប្រសិនបើពួកគេទទួលបានសំណើរជាទឹកប្រាក់ 10 លានអឺរ៉ូ។
ប្រភព: Footballtransfers
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ2 days ago
Joao Felix បញ្ជាក់ថា ខ្លួនបានបោះបង់លុយជាច្រើន ដើម្បីចូលរួមជាមួយ Barcelona