បាល់ទាត់អន្តរជាតិ
Barcelona រកឃើញកីឡាករម្នាក់ ដែលអាចលេងកន្លែងរបស់ Jordi Alba បាន!!!

ក្លឹបអ្នកមានបុណ្យ Barcelona បានបន្តទំនាក់ទំនងជាមួយខ្សែការពារឆ្វេង Alejandro Grimaldo របស់ក្លឹប Benfica ខណៈដែលរបាយការណ៍ច្បាស់ការណ៍មួយពី Mundo Deportivo បានអះអាងថា កីឡាកររូបនេះ ក៏កំពុងស្វែងរកឱកាសក្នុងការវិលត្រឡប់មកកាន់ទឹកដី Camp Nou ដែលជាអតីតក្លឹបចាស់របស់ខ្លួនផងដែរ។
Grimaldo ដែលបច្ចុប្បន្នមានវ័យ 26 ឆ្នាំ កំពុងត្រូវបានក្លឹប Barcelona សម្លឹងមើលឃើញថា កីឡាកររូបនេះ មានគុណភាពល្អ អាចនឹងយកមកជំនួសកន្លែងរបស់ Jordi Alba បាន ដោយបច្ចុប្បន្ននេះ Jordi Alba ក៏មានវ័យ 33 ឆ្នាំទៅហើយដែរ។
ថ្វីត្បិតតែការលេងរបស់ Jordi Alba នៅតែល្អ ប៉ុន្តែគាត់ងាយនឹងរបួសជាងមុន ហើយកាយសម្បទារ ក៏ដូចជាល្បឿនក៏ថមថយជាងមុនដែរ។
ដោយឡែក Alejandro Grimaldo នៅមានកុងត្រាជាមួយ Benfica រហូតដល់ឆ្នាំ 2023 ហើយក្លឹប Benfica បានព្យាយាមបន្តកុងត្រាថ្មីបន្ថែមទៀតជាមួយគាត់ ប៉ុន្តែ Alejandro Grimaldo បានបដិសេធមិនបន្តកុងត្រាថ្មីឡើយ ដែលមើលទៅហាក់ដូចជាកំពុងបើកភ្លើងខៀវឲ្យ Barcelona។
គួររំលឹកផងដែរថា Alejandro Grimaldo គឺជាកីឡាករសញ្ជាតិអេស្ប៉ាញ ដែលកើតចេញពីថ្នាលយុវជនរបស់ក្លឹប Barcelona ហើយបានផ្ទេរទៅ Benfica កាលពីឆ្នាំ 2015 ក្នុងតម្លៃផ្ទេរ 2 លានអឺរ៉ូ។
ប្រភព: Barcauniversal
-
បាល់ទាត់អន្តរជាតិ22 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi