បាល់ទាត់អន្តរជាតិ
Barcelona នឹងលក់ De Jong ក្នុងតម្លៃ 75 លានអឺរ៉ូ ខណៈដែល Bayern Munich និង Man United កំពុងត្រៀមលុយ

លើសពីការដែលក្លឹបបិសាចក្រហម Manchester United ចាប់អារម្មណ៍ចង់បាន Frenkie de Jong នោះ នៅមានក្លឹបជាច្រើនទៀតកំពុងចង់បានខ្សែបម្រើឆ្នើមរូបនេះដែរ បន្ទាប់ពី Barcelona បង្កើបពីចំណង់ដែលចង់លក់ខ្សែបម្រើរូបនេះ ប្រសិនបើត្រូវថ្លៃខ្ទង់ 75 លានអឺរ៉ូ។
ខុសពីក្លឹប Manchester United និង Bayern Munich ដែលជាក្លឹបយក្សចង់បាន Frenkie de Jong សូម្បីតែក្លឹប Arsenal ក៏ត្រូវបានផ្សារភ្ជាប់នឹងការផ្ទេរខ្សែបម្រើរូបនេះផងដែរ ខណៈដែលអ្នកវិភាគច្រើនគិតថា Frenkie de Jong អាចនឹងពេញចិត្តក្នុងការផ្ទេរទៅកាន់ក្លឹបកាំភ្លើងធំ Arsenal ព្រោះកីឡាកររូបនេះធ្លាប់បាននិយាយថា ខ្លួនចង់ដើរតាមគន្លងរបស់វីរបុរស Marc Overmars។ អតីតតារាឆ្នើមសញ្ជាតិហូឡង់ Marc Overmars ជាកីឡាកររបស់ Ajax ដែលធ្លាប់លេងនៅ Barcelona និង Arsenal។
កីឡាករសញ្ជាតិហូឡង់ Frenkie de Jong បានក្លាយជាខ្សែបម្រើដ៏សំខាន់របស់ក្លឹបអ្នកមានបុណ្យ Barcelona ចាប់តាំងពីចូលរួមជាមួយក្លឹបមក។ ដំបូងឡើយ Barcelona ហាក់ដូចជា រក្សារជំហរដ៏រឹងមាំរបស់ខ្លួន មិនលក់ De Jong ឡើយ ប៉ុន្តែក្រោយមកទៀតត្រូវបានគេរាយការណ៍ថា ពួកគេនឹងអនុញ្ញាតឲ្យ De Jogn ចាកចេញនៅរដូវក្តៅនេះ ក្នុងតម្លៃផ្ទេរដ៏សមរម្យអាចទទួលយកបាន។
ប្រភព: Mirror
-
បាល់ទាត់អន្តរជាតិ2 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi
-
បាល់ទាត់អន្តរជាតិ3 days ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!