Connect with us

បាល់ទាត់អន្តរជាតិ

Crystal Palace កំពុង​ពិចារណា​ចង់នាំ​យក Aaron Wan-Bissaka មកវិញ

Published

on

យោងតាម​របាយការណ៍​ចុងក្រោយ​មួយ​បាន​ឲ្យ​ដឹង​ថា ក្លឹប Crystal Palace កំពុង​ពិចារណា​លើ​ផ្ទេរ​ខ្សែការពារ​ស្ដាំ Aaron Wan-Bissaka របស់​ក្លឹប​បិសាចក្រហម Manchester United នៅ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​នា​រដូវក្តៅ​នេះ។

កីឡាករ​សញ្ជាតិ​អង់គ្លេស​បានចាកចេញពី Crystal Palace កាល​ពី​ឆ្នាំ 2019 ក្នុង​តម្លៃ​ផ្ទេរ 50 លានផោន និង​បាន​បង្ហាញ​ខ្លួន​ដ៏​លេច​ធ្លោរ​ពេល​ដែល​ចាប់​ផ្ដើម​ការ​ប្រកួត​ដំបូងៗ​ជា​មួយ​ក្លឹប​បិសាចក្រហម។

Aaron Wan-Bissaka បាន​ក្លាយ​ជា​កីឡាករ​ជម្រើស​ទី​មួយ ក្រោម​ការ​ដឹកនាំ​របស់ Ole Gunnar Solskjaer ។ ប៉ុន្តែ​ខ្សែការពារ​ស្តាំ​រូប​នេះ ត្រូវ​បាន​អង្គុយ​នៅ​កៅ​បម្រុង នៅ​រដូវកាល​នេះ ក្រោយ​ពេល​ដែល Diogo Dalot មាន​ទម្រង់​លេង​លេច​ធ្លោរ​ជាង​គាត់។

តាម​របាយការណ៍ពី The Athletic បាន​ឲ្យ​ដឹង​ថា Crystal Palace កំពុង​ពិចារណា​នាំ​យក Aaron Wan-Bissaka ត្រឡប់​ទៅ​ក្លឹប​វិញ ដោយសារ​ពួកគេ​ត្រូវ​ការ​ការ​ប្រកួត​ប្រជែង​បន្ថែម​ទៀត​នៅ​រដូវកាល​ក្រោយ។

យ៉ាង​ណា​មិញ កុងត្រា​របស់​កីឡាករ​វ័យ 24 ឆ្នាំ Aaron Wan-Bissaka ជាមួយ​ក្លឹប នឹង​ផុត​កំណត់​នៅ​ខែ​មិថុនា ឆ្នាំ 2024 ប៉ុន្តែ ប្រសិន​បើការ​ផ្ទេរ​ទិញ​ផ្ដាច់​កុងត្រា​មិន​អាច​កើតឡើង Crystal Palace អាច​នឹង​ដាក់​សំណើរ​ខ្ចីជើង បូក​រួម​នឹង​លក្ខខណ្ឌ​នៃ​ការ​ទិញ​ដាច់​ផង​ដែរ។

ប្រភព: Si

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២