Connect with us

បាល់ទាត់អន្តរជាតិ

Chelsea ត្រៀម​ដាក់​សំណើរ​ផ្ទេរ Pau Torres តម្លៃ​ខ្ទង់ 60 លានអឺរ៉ូ ដើម្បី​មក​ជំនួស​កន្លែង​របស់ Rudiger

Published

on

ក្លឹបតោខៀវ Chelsea ត្រៀម​នឹង​ដាក់​សំណើរ​ទិញផ្ដាច់​កុងត្រា​ក្នុង​តម្លៃ 60 លានអឺរ៉ូ សម្រាប់​ខ្សែការពារ​ឆ្នើម Pau Torres របស់​ក្លឹប Villarreal ដើម្បី​​មក​ជំនួស​តំណែង Antonio Rudiger ដែល​បាន​ចាក​ចេញ​ទៅ Real Madrid នៅ​ចុង​បញ្ចប់​នៃ​រដូវកាលនេះ។

យ៉ាង​ណា​មិញ Pau Torres បាន​ក្លាយ​ជាគោលដៅ​ដ៏​ជាក់​លាក់​មួយ​សម្រាប់ Manchester United នៅ​រដូវក្តៅ​នេះ​ផង​ដែរ ខណៈ​ដែល​ក្រុម​តោខៀវ​ក៏​កំពុង​ព្យាយាម​ខ្លាំង​ក្នុង​ដំណើរ​ការ​ផ្ទេរ​ខ្សែការពារ​សញ្ជាតិ​អេស្ប៉ាញ​ដែល​កំពុង​លេចធ្លោរ​ខ្លាំង។

ដោយ​ឡែក Pau Torres ធ្លាប់​បាន​បង្ហើប​ថា គាត់​បាន​ត្រៀម​ខ្លួន​ក្នុង​ការ​ចាកចេញ​ពី Villarreal នៅ​រដូវក្តៅ​នេះ ដើម្បី​ចូល​រួម​ជា​មួយ​ក្លឹប​បិសាចក្រហម Manchester United ដើម្បី​សាក​ល្បង​រសជាតិ​ជីវិត​ថ្មី​នៅ​ទឹកដី​អង់គ្លេស បន្ទាប់​ពី​សម្រេច​ក្តី​សុបិន​របស់​ខ្លួន ក្នុងការ​លេង​នៅ UEFA Champions League ជាមួយ Villarreal។

យ៉ាង​ណា​មិញ​ក្លឹប Villarreal បាន​បង្កើត​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅ UCL ដោយ​បាន​ទម្លាក់​ក្រុម​ខ្លាំង Juventus និង Bayern Munich ហើយ​ថែម​ទាំង​រក្សា​គ្រាប់​បាល់​ឲ្យ​ស៊ុត​បញ្ចូលទី​តិច​បំផុត។

Pau Torres ធ្លាប់​បាន​ឈ្នះ​ពាន Europa League កាល​ពី​រដូវកាល​មុន ហើយ​រដូវកាល​នៃ​គេ​ថែម​ទាំង​អាច​ជួយ​ក្រុម​ឲ្យ​មាន​ឱកាស​លេង​ដល់​វគ្គ​បួន​ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League ទៀត​ផង។

ប្រភព: 90 Min

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២