Connect with us

បាល់ទាត់អន្តរជាតិ

ចាញ់​ប្រកួត​ម្សិលមិញ De Bruyne សរសើរ​កីឡាករ 3 រូប​របស់ Arsenal

Published

on

ខ្សែ​បម្រើ Kevin De Bruyne របស់​ក្លឹប​មេឃខៀវ Manchester City បាន​សាទរ​ចំពោះ​កីឡាករ 3 រូប​របស់​ក្លឹប​កាំភ្លើងធំ Arsenal បន្ទាប់​ពី​ក្រុម​របស់​ខ្លួន​បាន​បរាជ័យ​ក្រោម​ស្នាដៃ​របស់​ពួក​គេ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Community Shield កាល​ពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ។

លោក Mikel Arteta បាន​ចាប់​ផ្តើម​រដូវកាល​ថ្មី​ជាមួយ​នឹង​សញ្ញា​ដ៏​ល្អ ជា​មួយ​នឹង​ការ​ឈ្នះពាន​បន្ទាប់​ពី​ផ្ដួល Man City តាម​រយៈ​បាល់ប៉េណាល់ទី​កាត់​សេចក្ដី។ យ៉ាង​ណា​មិញ ក្រោយ​ចប់​ការ​ប្រកួត De Bruyne ដែល​ជា​ខ្សែបម្រើ​ឆ្នើម​មួយ​រូប​នោះ បាន​ចុច​ឈ្មោះ​ Declan Rice, Kai Havertz និង Jurrien Timber ថា​ជា​កីឡាករ​ដែល​លេច​ធ្លោរ​បំផុត​របស់ Arsenal។

Kevin De Bruyne បាន​លើក​ឡើង​ថា៖ “ខ្ញុំ​គិត​ថា Declan Rice, Kai Havertz និង Jurrien Timber គឺ​ជា​កីឡាករ​ដ៏​ល្អ និង​មាន​ឥទ្ធិពល​នៅ​ក្នុង​ការ​ប្រកួត។ Arsenal បាន​មើល​ឃើញ​ពី​អ្វី​ដែល​ខ្លួន​កំពុង​​ត្រូវការ ហើយ​ពួកគេ​បាន​ទិញ​កីឡាករ​ទាំង​នោះ​យ៉ាង​ត្រឹមត្រូវ”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២