បាល់ទាត់អន្តរជាតិ
Sebastien Haller អាចនឹងត្រឡប់មកកាន់ទឹកដីអង់គ្លេសវិញ

ខ្សែប្រយុទ្ធឆ្នើម Sebastien Haller អាចនឹងសាកល្បងជីវិតនៅលើទឹកដី Premier League ជាលើកទីពីរ ដោយផ្ទេរចេញពី Ajax ដែលជាក្លឹបបច្ចុប្បន្ន ដើម្បីមកតាមអតីតគ្រូបង្វឹករបស់ខ្លួន Erik ten Hag នៅបិសាចក្រហម Manchester United។
គួររំលឹកផងដែរថា ក្លឹបញញួរធំ West Ham ធ្លាប់បានចុះហត្ថលេខាលើខ្សែប្រយុទ្ធ Sebastien Haller ក្នុងតម្លៃ 45 លានផោន កាលពីឆ្នាំ 2019 ប៉ុន្តែកីឡាករសញ្ជាតិកូតឌីវ័ររូបនេះ ស៊ុតបញ្ចូលទីបានត្រឹមតែ 14 គ្រាប់ប៉ុណ្ណោះពេញមួយរដូវកាលនៅទីក្រុងឡុងដ៍។ ហើយនៅឆ្នាំ 2020 ក្លឹប West Ham ក៏បានសម្រេចចិត្តលក់ Sebastien Haller ទៅឲ្យក្លឹបនៅហូឡង់ AFC Ajax។
មួយឆ្នាំក្រោយមក ខ្សែប្រយុទ្ធមុតស្រួចរូបនេះ បានលេចធ្លោរយ៉ាងខ្លាំង ដោយរកបាន 33 គ្រាប់ក្នុងការប្រកួតទាំងអស់របស់ក្លឹប។ ហើយរដូវកាលនេះ Haller គឺជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេនៅលីគកំពូលហូឡង់ Eredivisie ទៀតផង ដោយមានគ្រាប់បាល់ 20 គ្រាប់។
Sebastien Haller នៅសល់កុងត្រាពីរឆ្នាំទៀតជាមួយ Ajax ហើយក្លឹបណាចង់បានគាត់ នឹងត្រូវចំណាយប្រហែល 35 លានផោន។
ប្រភព: Talksport
-
បាល់ទាត់អន្តរជាតិ20 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega