Connect with us

បាល់ទាត់អន្តរជាតិ

Barcelona ចាត់​ទុក Ez Abde ជា​គ្រាប់​ពេជ្រ​ដ៏​មាន​តម្លៃ និង​បដិសេធ​មិន​លក់​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ឡើយ

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ច្រានចោល​សំណើរ​នៃ​ការ​ដេញ​ថ្លៃ​សំខាន់ៗ​ចំនួន​ពីរ ដែល​ការ​ដេញ​ថ្លៃ​នោះ​គឺ​សម្រាប់​ខ្សែ​ប្រយុទ្ធ​ស្លាប​សញ្ជាតិ​ម៉ារ៉ុក Ez Abde ដោយ​ក្លឹប​យក្ស​កាតាឡាន់​ចង់​​រក្សា​ទុក​គាត់​សម្រាប់​រដូវ​កាល​ក្រោយ។ បច្ចុប្បន្ន Barcelona ហាក់​ដូច​ជា​បាន​ចាត់​ទុក​កីឡាករ​វ័យ 21 ឆ្នាំ​រូប​នេះ​ជា​គ្រាប់​ពេជ្រ​ដ៏​មាន​តម្លៃ​របស់​ខ្លួន​ទៅ​ហើយ។

យោងតាម Relevo បាន​រាយ​ការណ៍​ថា Barcelona កំពុង​ឈរ​ក្នុង​គោល​ជំហរ​ដ៏​ច្បាស់​លាស់​លើ​ការ​រក្សា​ទុក Ez Abde បន្ទាប់​ពី​ទម្រង់​លេង​របស់​កីឡាករ​រូប​នេះ​កាន់​តែ​លេចធ្លោរ​ខ្លាំង ក្នុង​ការ​ប្រកួត​មិត្ត​ភាព​មុន​បើក​រដូវកាល​កន្លង​មក។ ក្លឹប​​ធ្លាប់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ដែរ​ថា ពួក​គេ​ចង់​ឲ្យ​កីឡាករ​វ័យ​ក្មេង​រូប​នេះ​ស្នាក់​នៅ​ជា​មួយ​ពួក​គេ​បន្ត​ទៀត។

មាន​ក្លឹប​ជា​ច្រើន​បាន​ចាប់​អារម្មណ៍​លើ Ez Abde ប៉ុន្តែ Barcelona បាន​ច្រាន​ចោល​ការ​ដេញ​ថ្លៃ​ទាំង​នោះ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ គេ​មិន​មាន​ព័ត៌មាន​លម្អិត​អំពី​ក្លឹប​ណា​ខ្លះ​ដែល​ចង់​បាន​កីឡាករ​រូប​នេះ​ឡើយ។ ដូចគ្នា​នេះ​ដែរ Xavi Hernandez បាន​និយាយ​ថា គាត់​ត្រូវ​ការ​ប្រើប្រាស់ Ez Abde សម្រាប់​ពង្រឹង​បន្ថែម​ដល់​ទម្រង់​លេង​របស់​ក្រុម។

ប្រភព: Barcablaugranes

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២