Connect with us

បាល់ទាត់អន្តរជាតិ

ហង្សក្រហម Liverpool ចង់នាំ​យក Aurelien Tchouameni ពី Monaco

Published

on

យោងតាម​សេចក្ដី​រាយការណ៍​ចុង​ក្រោយ​មួយ​បាន​ឲ្យ​ដឹង​ថា ក្លឹប​ហង្សក្រហម Liverpool កំពុង​ដាក់​គោលដៅ​ផ្ទេរ​ខ្សែបម្រើ​វ័យ​ក្មេង​ម្នាក់​របស់ Monaco នៅ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​នារដូវក្ដៅ​នេះ។

អ្វី​ដែល​កាន់​តែ​ធ្វើ​ឲ្យ​ក្លឹប​ហង្សក្រហម Liverpool កាន់​តែ​ចង់​បាន​កីឡាករ Aurelien Tchouameni គឺ​តម្លៃ​ផ្ទេរ​ទាប​ប្រហែល​ជា 33.5 លានផោន ប៉ុណ្ណោះ។ លើស​ពី​នេះ​ទៅ​ទៀត របាយការណ៍​ច្បាស់ការណ៍​ជា​ច្រើន​បាន​ឲ្យ​ដឹងថា ខ្សែបម្រើ James Milner គ្រោង​នឹង​ចាកចេញ​នៅ​ពេលផុត​កុងត្រា ចុង​រដូវកាល​នេះ ខណៈដែល Keita និង Alex Oxlade-Chamberlain ក៏​ត្រៀម​នឹង​ផុត​ត្រា​ជា​មួយ Liverpool ផង​ដែរ។ ច្បាស់​ណាស់​ដែល​ថា Liverpool នឹង​បណ្ដោល​ឲ្យ​កីឡាករ​វ័យ​ចំណាស់ និង​មិន​សូវ​មាន​គុណភាព​ចាកចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន ហើយ​នាំ​យក Aurelien Tchouameni មក​ជំនួស។

កីឡាករ​សញ្ជាតិ​បារាំង Aurelien Tchouameni គឺ​ជា​ខ្សែបម្រើ​កណ្ដាល​ដ៏​ល្អ​ម្នាក់​របស់​ក្លឹប Monaco ហើយ​ត្រូវ​បាន​ក្លឹបធំៗ​ជា​ច្រើន​ចាប់​អារម្មណ៍ ខណៈ​ដែល​កុងត្រា​បច្ចុប្បន្ន​របស់​កីឡាករ​រូប​ជាមួយ Monaco ដល់​ឆ្នាំ 2024។

ប្រភព: Thisisanfield

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២