បាល់ទាត់អន្តរជាតិ
ជំនួយការគ្រូបង្វឹកម្នាក់របស់ក្លឹប Liverpool ប្រាប់ល្បិចដែលលោក Jurgen Klopp បិទ Messi និងទម្លាក់ Barcelona កាលពីឆ្នាំ 2019

នៅក្នុងប្រកួត UEFA Champions League កាលពីឆ្នាំ 2019 អ្នកគាំទ្រជាច្រើនរបស់ក្លឹប Barcelona ប្រាកដជាចងចាំមិនភ្លេចឡើយ សម្រាប់ការឈឺចាប់ ក្រោយពេលដែលក្លឹប Liverpool បានធ្វើការវាយបកយកឈ្នះទម្លាក់ Barcelona នៅជើងទីពីរ ក្នុងទឹកដី Anfield។
ដោយឡែកកាលពីប្រកួតជើងទីមួយ ក្លឹបអ្នកមានបុណ្យ Barcelona បានយកឈ្នះ Liverpool ក្នុងលទ្ធផល 3 ទល់នឹង 0 ខណៈដែល Lionel Messi រកបានគ្រាប់បាល់ពីរគ្រាប់ម្នាក់ឯង។ ប៉ុន្តែអ្វីៗមិនដូចការរំពឹងទុកឡើយដោយ Liverpool បានវាយបកយកឈ្នះវិញនៅការប្រកួតជើងទីពីរ ក្នុងលទ្ធផល 4-0 ហើយធ្វើឲ្យ Barcelona ធ្លាប់ត្រឹមវគ្គ 4 ក្រុមចុងក្រោយ។
លោក Pepijn Lijnders ដែលជាជំនួយការគ្រូបង្វឹករបស់លោក Jurgen Klopp បានបង្ហើបប្រាប់ពីរឿងគ្រប់យ៉ាងដែលពួកគេបានធ្វើនៅពេលនោះ ជាពិសេសពីរបៀបដែលពួកអាចបិទ Messi មិនឲ្យរកគ្រាប់បាល់បាន។
Lijnders បាននិយាយថា៖ អ្នកឃើញ Messi នៅលើកញ្ចក់ទូរទស្សន៍ ហើយអ្នកគិតថាគាត់ល្អ ប៉ុន្តែនៅពេលដែលគាត់ឈរនៅពីមុខអ្នកក្នុងការប្រកួត គាត់ញាក់បាល់, ពោរដោយទេពកោសល្យ, ល្បឿន… គឺពិតជាមិនគួរឲ្យជឿ។ មែនហើយ គាត់មិនមែនជាសត្វចម្លែកទេនៅពេលនោះ ប៉ុន្តែអ្វីដែលគាត់បានធ្វើជាមួយនឹងបាល់ទាត់ គឺមិនគួរឲ្យជឿ។ ចំណែកដ៏ធំរបស់យើងគឺបានមកពី Virgil van Dijk ពីព្រោះប្រសិនបើ Messi, Suarez រឺ Coutinho អាចមានឱកាសស៊ុតចំគោលដៅ នោះនឹងមានបញ្ហា។
Lijnders បានបន្តទៀតថា៖ ដូច្នេះគំនិតរបស់យើងទាំងមូល គឺកាត់ផ្ដាច់ចង្វាក់លេង កុំឲ្យពួកគេមានឱកាសបែរក្រោយ។ ពេលនោះ Fabinho ក៏បានធ្វើរឿងដ៏ល្អ មិនគួរឲ្យជឿផងដែរ។ Jurgen Klopp តែងតែនិយាយថា គេជាកីឡាករល្អបំផុតនៅលើពិភពលោក ហេតុអ្វីបានជាយើងទុកឱកាសឲ្យគេអូសបាល់លេងបានដោយស្រួល?… ដូច្នេះយើងអាចដេញគាត់ពីខាងក្រោយ ហើយមកបិទពីខាងមុខសម្រាប់ស្ថានភាព 2 ទល់នឹង 1 គឺពិតជាសំខាន់។
នៅ La Liga ក្លឹប Barcelona តែងតែគ្រប់គ្រងបាល់ និងគ្រប់គ្រងការប្រកួតនៅស្ទើរតែពាក់កណ្តាលនៅលើទីលាន។ ពួកគេតែងព្យាយាមដណ្ដើមបាល់មកពីគូប្រកួត ហើយគ្រប់គ្រងបាល់បន្តទៀត។ ពួកគេមិនធ្លាប់ត្រូវបានគេដេញតាមសម្រុកដណ្ដើមយកបាល់វិញមកគ្រប់គ្រងវិញនោះឡើយ។ នោះ គឺជាផ្នែកមួយដ៏ធំនៃគំនិតរបស់យើងដែលអាចប្រឈមមុខនឹង Barcelona។ ល្បិចនេះ គឺត្រូវព្យាយាមគ្រប់គ្រងបាល់ឲ្យបាន 40% នៃការប្រកួត ហើយត្រូវដេញតាមយកបាល់មកលេងជានិច្ច។ (Lijnders បាននិយាយបន្ថែម)
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ22 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi