បាល់ទាត់អន្តរជាតិ
Mikel Arteta ប្រាប់ថា Arsenal គ្មានលុយសម្រាប់ចុះកុងត្រាកីឡាករដែលមានតម្លៃថ្លៃៗទេ

គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta មានគោលបំណងកែលម្អក្រុមរបស់គាត់នៅរដូវក្តៅនេះ ដោយនាំយកកីឡាករចំណូលថ្មី ប៉ុន្តែគាត់បាននិយាយថា ក្លឹបមិនអាចឲ្យគាត់នាំយកកីឡាករដែលមានតម្លៃថ្លៃៗមកចូលក្រុមបានទេ។
លោក Mikel Arteta បាននិយាយថា ក្លឹបកាំភ្លើងធំ Arsenal មិនអាចប្រែក្លាយក្រុមដែលមានការចុះហត្ថលេខាលើកីឡាករទិញផ្ដាច់កុងត្រានៅរដូវក្តៅនេះ ដូច Liverpool បានធ្វើកាលពីប៉ុន្មានឆ្នាំមុននោះទេ។
ក្លឹបហង្សក្រហមធ្លាប់បានចុះហត្ថលេខាលើអ្នកចាំទី Alisson និងខ្សែការពារ Virgil van Dijk ក្នុងតម្លៃសរុប 142 លានផោន ក្នុងរយៈពេលពីរបីខែជាមួយគ្នា ហើយមានគេណែនាំថា Arsenal គួរតែធ្វើរឿងដែលស្រដៀងគ្នានេះ ទើបអាចឈរនៅចំណុចកំពូលនៃក្របខណ្ឌ Premier League។
ទោះជាយ៉ាងណាក៏ដោយ Arteta និយាយថា ហិរញ្ញវត្ថុរបស់ក្លឹបដែលមាននៅដៃរបស់គាត់ គឺត្រូវប្រើដោយសន្សំសំចៃ។
នៅពេលត្រូវបានសួរដោយ Sky Sports អំពី Liverpool ពាក់ព័ន្ធនឹងការចុះកុងត្រាលើ Alisson និង Van Dijk លោក Arteta បាននិយាយថា “ខ្ញុំមិនគិតថា យើងមិនមានសមត្ថភាពដែលអាចធ្វើបានបែបនោះទេ ដូច្នេះយើងត្រូវរកវិធីផ្សេងទៀតដើម្បីធ្វើវា។ Liverpool ក៏បានធ្វើឲ្យកីឡាកររបស់ពួកគេ លេងកាន់តែល្អប្រសើរឡើង ដែលវាសំខាន់ដូចជាការនាំយកកីឡាករមកដែរ ហើយបន្ទាប់មក កីឡាករត្រូវតែមានឥទ្ធិពលរីកចម្រើនភ្លាមៗនៅពេលប្រកួត”។
ប្រភព: Goal
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ5 hours ago
Joao Cancelo ស៊ុតមួយគ្រាប់ចុងម៉ោង ជួយ Barcelona ឲ្យឈ្នះ Celta Vigo 3-2 (មានវីដេអូ)