បាល់ទាត់អន្តរជាតិ
Arsenal ដាក់ដេញថ្លៃ 30 លានអឺរ៉ូ សម្រាប់ខ្សែប្រយុទ្ធ Alvaro Morata
បញ្ហានៅតំបន់ប្រយុទ្ធរបស់ Arsenal នៅតែត្រូវដោះស្រាយនៅចុងបញ្ចប់រដូវកាលនេះ ដោយពួកគេត្រូវការកីឡាករម្នាក់ដែលអាចបញ្ចប់ទីបានល្អ ខណៈដែលខ្សែប្រយុទ្ធស្លាបទាំងសងខាងរបស់ពួកគេហាក់ដូចជាមានភាពប្រសើរឡើងហើយនាពេលបច្ចុប្បន្ន។
យោងតាមរបាយការណ៍ពី Tuttojuve.com បានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal នឹងដាក់សំណើរ 30 លានអឺរ៉ូ សម្រាប់ការនាំយកខ្សែប្រយុទ្ធ Alvaro Morata មកកាន់ទឹកដី Emirates Stadium នៅរដូវក្តៅនេះ។
Alvaro Morata ត្រូវបានគេសម្គាល់ថា ជាខ្សែប្រយុទ្ធដែលអាចលេងបានល្អនៅតំបន់ប្រយុទ្ធសម្រាប់ក្រុមកាំភ្លើងធំ ហើយក្លឹបកាំភ្លើងធំនឹងមិនរក្សាទុក Alexandre Lacazette និង Eddie Nketiah បន្តទៀតទេ។ យ៉ាងណាមិញ Morata បច្ចុប្បន្នកំពុងស្ថិតក្នុងលក្ខខណ្ឌខ្ចីជើងនៅ Juventus ពី Atletico Madrid។
កីឡាករសញ្ជាតិអេស្ប៉ាញ Alvaro Morata រកបាន 8 គ្រាប់ក្នុងក្របខ័ណ្ឌ Serie A រដូវកាលនេះ គ្រប់ការប្រកួតទាំងអស់របស់ក្លឹប។ សមត្ថភាពរបស់ខ្សែប្រយុទ្ធរូបនេះត្រូវបានគេវាយតម្លៃថា អាចនឹងមានការផ្ទេរប្រហែល 30 ទៅ 40 លានអឺរ៉ូប៉ុណ្ណោះ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ5 days ago
Unai Emery បដិសេធមិនឲ្យក្លឹបនាំយកខ្សែបម្រើរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ត្រៀមចែកផ្លូវគ្នាជាមួយលោក Carlo Ancelotti
-
បាល់ទាត់អន្តរជាតិ2 days ago
Mikel Arteta មិនជឿថា Liverpool អាចរក្សាតំណែងកំពូលរបស់ខ្លួនរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះនោះទេ