បាល់ទាត់អន្តរជាតិ
ក្លឹប Barcelona កំពុងចង់ចុះហត្ថលេខាលើអតីតខ្សែការពារម្នាក់របស់ក្លឹប Manchester City
ក្លឹបអ្នកមានបុណ្យ Barcelona កំពុងសម្លឹងរកមើលការនាំយកខ្សែការពារស្លាបឆ្វេងរបស់ក្លឹប RB Leipzig គឺកីឡាករ Angelino នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ បើយោងតាមការចុះផ្សាយរបស់កាសែតអេស្ប៉ាញ Mundo Deportivo។
ខ្សែការពារឆ្វេងវ័យ 25 ឆ្នាំរូបនេះធ្លាប់លេងឲ្យក្លឹប Manchester City ក្រោមការដឹកនាំរបស់លោក Pep Guardiola ។
យ៉ាងណាមិញ ខ្សែការពារសញ្ជាតិអេស្ប៉ាញ Angelino បានក្លាយជាកីឡាករដ៏សំខាន់ម្នាក់របស់ RB Leipzig ចាប់តាំងពីការផ្ទេររបស់គាត់ពី Manchester City កាលពីរដូវក្តៅឆ្នាំមុន។ កីឡាករវ័យ 25 ឆ្នាំរូបនេះបានបង្ហាញខ្លួន 42 ប្រកួតសម្រាប់ក្រុម RB Leipzig រដូវកាលនេះ ដោយបានរួមចំណែកស៊ុតបញ្ចូលទីបាន 3 គ្រាប់ និង Assist បាន 12 ដង សម្រាប់គ្រប់ការប្រកួតទាំងអស់របស់ក្លឹប។
ថ្មីៗនេះគាត់បានស៊ុតបញ្ចូលទីមួយគ្រាប់ក្នុងជ័យជម្នះ 1-0 លើក្រុម Rangers ក្នុងការប្រកួតជើងទីមួយនៃក្របខណ្ឌ UEFA Europa League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទៀតផង។
ទម្រង់លេងរបស់ Angelino ទទួលបានការចាប់អារម្មណ៍ខ្លាំងពី Barcelona ហើយត្រូវបានគេរំពឹងថា គាត់នឹងមានវត្តមាននៅទឹកដី Camp Nou រដូវកាលក្រោយ ក្នុងនាមជាខ្សែការពារឆ្វេង ខណៈដែលបច្ចុប្បន្ន Jordi Alba មានវ័យ 33 ឆ្នាំហើយ ដូច្នេះ Xavi នឹងត្រូវការការបម្រុងទុកកីឡាករម្នាក់ដើម្បីជំនួសតំណែងរបស់ Alba ក្នុងដំណើរដ៏វែងឆ្ងាយ។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ4 days ago
Bayern Munich សម្រេចចិត្តចរចាជាលើកចុងក្រោយជាមួយ Alphonso Davies
-
បាល់ទាត់អន្តរជាតិ3 days ago
Declan Rice ចង់លេងក្នុងការប្រកួតទល់នឹង Chelsea ទាំងមានរបួសបាក់ម្រាមជើង
-
បាល់ទាត់អន្តរជាតិ4 days ago
ស្របពេលដែល Barcelona កំពុងស្ទើរថវិកា Man United ត្រៀមឆក់ឱកាសផ្ទេរខ្សែប្រយុទ្ធរូបនេះ