បាល់ទាត់អន្តរជាតិ
Arsenal យកឈ្នះ West Ham 2-1 បន្តឈរតំណែង Top 4 ជាមួយក្ដីសង្ឃឹមកាន់តែខ្លាំងក្នុងការលេង UCL រដូវកាលក្រោយ

ក្លឹបកាំភ្លើងធំ Arsenal នៅតែបន្តឈរនៅលើតំណែង Top 4 ជាមួយនឹងជំនឿជាក់កាន់តែខ្លាំង បន្ទាប់ពីការប្រកួតក្របខ័ណ្ឌ Premier League របស់ពួកគេបានទទួលជ័យជម្នះ 2-1 លើក្រុមញញួរធំ West Ham កាលពីរសៀលថ្ងៃអាទិត្យម្សិលមិញ។
គ្រាប់បាល់ស៊ុតបញ្ចូលទីពីខ្សែការពារ Rob Holding និង Gabriel បានធ្វើឲ្យក្លឹបកាំភ្លើងធំ Arsenal កាន់តែច្បាស់លាស់ជាមួយនឹងឱកាសក្នុងការអាចទៅលេងពាន UEFA Champions League រដូវកាលក្រោយ។
Arsenal គឺជាក្រុមដែលត្រូវបានគេគិតថា នឹងគ្មានឱកាសអាចដណ្ដើមតំណែង Top 4 នៅ Premier League ឡើយ ដោយពួកគេបានបរាជ័យជាបន្តបន្ទាប់នៅដើមរដូវកាល។ ប៉ុន្តែក្រោយមកទៀត ក្រោមការដឹកនាំរបស់ Mikel Arteta គ្រប់យ៉ាងបានល្អប្រសើរឡើងវិញ ទាំងការលេងនៅតំបន់ការពារ, បម្រើ និងប្រយុទ្ធ។ កីឡាករម្នាក់ៗហាក់ដូចជាមានភាពសង់តង់គ្នា និងលេងប្រកបដោយទំនុកចិត្ត។
ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោម
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ15 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi