Connect with us

បាល់ទាត់អន្តរជាតិ

Kai Havertz ប្រាប់​ថា ចង់​បាន​ជើង​ឆ្វេង​ដូច Messi ជើង​ស្ដាំ​ដូច Neymar និង​ក្បាល​ដូច…

Published

on

ខ្សែ​បម្រើ​ប្រយុទ្ធ​ក្រុម​តោខៀវ Chelsea គឺ​កីឡាករ Kai Havertz បាន​ប្រាប់​ឈ្មោះ​កីឡាករ​ទាំង​បួន​រូបដែល​អាច​រួម​បញ្ចូល​គ្នា ហើយ​ផលិត​ទៅ​ជា​​កីឡាករ​ម្នាក់​ផ្សេង​ទៀត​ដែល​អស្ចារ្យ​បំផុត នៅ​ក្នុង​ពិភព​​បាល់ទាត់។

កីឡាករ​សញ្ជាតិ​អាឡឺម៉ង់ Kai Havertz កំពុងឈាន​ទៅ​ដល់​ការ​បញ្ចប់​រយៈពេល​ពីរ​រដូវកាល​នៅ​ឯ​កីឡដ្ឋាន Stamford Bridge ក្នុង​នាម​ជា​កីឡាករ​របស់​ក្លឹប​តោខៀវ បន្ទាប់​ពី​ផ្ទេរ​ពី Bayer Leverkusen នៅ​ឆ្នាំ 2020។

កាល​ពី​ឆ្នាំ​មុន Havertz ស៊ុត​បញ្ចូលទី​បាន​គ្រាប់បាល់​ដ៏​សំខាន់ ក្នុង​ការ​ប្រកួត​វគ្គ Final ជាមួយ​ជ័យ​ជន្នះ 1-0 លើ Manchester City និង​ឈ្នះពាន UEFA Champions League។ គាត់​ក៏​បាន​ស៊ុតបាល់​ប៉េណាល់ទី​ក្នុង​ម៉ោង​បន្ថែម​ជួយ Chelsea ឈ្នះពាន Club World Cup កាល​ពី​ដើម​រដូវកាល​នេះ​ទល់​នឹង Palmeiras ជាលើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​ផង​ដែរ។

ដោយ​ឡែក​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជា​មួយ Astro Super Sport ខ្សែ​បម្រើ Kai Havertz ត្រូវ​បាន​គេ​សួរ​ឲ្យ​ជ្រើសរើស​កីឡាករ​ល្អ​បួន​រូប​ដែល​ខ្លួន​ពេញ​ចិត្ត។ ពេល​នោះ Havertz បាននិយាយ​ថា “វា​ពិត​ជា​ពិបាក​ណាស់​សម្រាប់​ចម្លើយ។ តែ​ខ្ញុំ​គិត​ថា ប្រហែល​ជា​មាន​ជើង​ឆ្វេង​ល្អ​ដូច Lionel Messi ជើង​ស្តាំ​របស់ Neymar និង​ក្បាល​ដូច Ronaldo”។

Kai Havertz បាន​បន្ថែម​ទៀត​ថា “ខួរក្បាល​ពូកែ​គិត ដែល​ខ្ញុំ​ចង់​គឺប្រហែល​ជា​ដូច De Bruyne។ គាត់​ជា​កីឡាករ​ដ៏ល្អ​សម្រាប់​ខ្ញុំ ហើយ​ខ្ញុំ​ចូលចិត្ត​មើល​គាត់​លេង។ ខ្ញុំ​​គិត​​ថា​​ទាំង​នេះ​ គឺ​ល្អ​ណាស់ ហើយ​បើ​ទាំង​បួន​នេះ​​រួម​បញ្ចូល​គ្នាជា​​កីឡាករ​ម្នាក់ ពិត​ជា​ល្អ​បំផុត”។

ប្រភព: Mirror

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២