បាល់ទាត់អន្តរជាតិ
Sergio Ramos ថា គាត់ចូលរួមជាមួយ Sevilla ដោយសារយកបេះដូង ធំជាងលុយ

ខ្សែការពារ Sergio Ramos បានពន្យល់ពីមូលហេតុដែលគាត់បានបដិសេធការផ្ទេរទៅលេងនៅ MLS របស់អាមេរិច និង Saudi Pro League របស់អារ៉ាប៊ីសាអូឌីត ដោយសុខចិត្តត្រឡប់មកទឹកដីអេស្ប៉ាញវិញ ហើយចូលរួមជាមួយអតីតក្លឹបចាស់របស់ខ្លួន Sevilla FC។
ខ្សែការពារជើងចាស់រូបនេះ បានវិលត្រឡប់មកជួបជុំជាមួយក្លឹបដែលគាត់ធ្លាប់លេងជាមួយតាំងពីអាយុ 18 ឆ្នាំ sintomasdelsida.org និងបានចាកចេញពីទីនោះទៅ Real Madrid ក្នុងឆ្នាំ 2005។ យ៉ាងណាមិញ Sergio Ramos បានចូលរួមជាមួយក្លឹប Sevilla ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន បន្ទាប់ពីគាត់បានចាកចេញពី Paris Saint-Germain នៅរដូវក្ដៅនេះ។
កីឡាករវ័យ 37 ឆ្នាំសញ្ជាតិអេស្ប៉ាញរូបនេះបានបង្ហើបថា គាត់បានរង់ចាំសំណើរពី Sevilla ដោយបានបដិសេធការផ្ទេរទៅ MLS និងអារ៉ាប៊ីសាអូឌីត បើទោះបីជាកិច្ចព្រមព្រៀងផ្ទេរទៅកន្លែងទាំងពីរនោះអាចរកបានប្រាក់ពលកម្មដ៏ច្រើនសន្ធឹកសន្ធាប់ក៏ដោយ។ Sergio Ramos បាននិយាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ក្លឹប Sevilla ថា៖ “ខ្ញុំមានឱកាសបន្តនៅប៉ារីសពីរឆ្នាំ ប៉ុន្តែមិនយកជម្រើសនោះឡើយ។ ខ្ញុំតែងតែផ្លាស់ប្ដូរ ដោយជម្រុញពីទឹកចិត្ត និងមិនមែនដោយសារលុយឡើយ។ នោះហើយជាមូលហេតុដែលខ្ញុំមិនទៅអារ៉ាប៊ីសាអូឌីត រឺ MLS ។ នោះក៏ជាមូលហេតុដែលខ្ញុំប្រថុយនឹងការរងចាំ ដើម្បីទទួលបានការខលហៅពីក្លឹប Sevilla រហូតដល់នាទីចុងក្រោយ”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ3 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល