Connect with us

បាល់ទាត់អន្តរជាតិ

Mourinho ថា គាត់​នឹង​ជាប់​ពិន័យ 10 ប្រកួត ប្រសិន​បើ​និយាយ​រឿង​អយុត្តិធម៌​នៅ​ក្នុង​ការ​ប្រកួត Europa League វគ្គ​ផ្ដាច់ព្រ័ត​កាល​ពី​ឆ្នាំ​មុន

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប AS Roma លោក Jose Mourinho បាន​និយាយ​ថា គាត់​អាច​ទទួល​បាន​ការ​ពិន័យ 10 ប្រកួត ប្រសិន​បើ​គាត់​និយាយ​ដោយ​ស្មោះត្រង់​លើ​ការ​ប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League នៃ​ក្រុម​របស់​ខ្លួន​ជាមួយ Sevilla កាល​ពី​ឆ្នាំ​មុន។ យ៉ាង​ណា​មិញ ការ​ប្រកួត​នោះ គឺ​ជា​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពាន​នៅ​តំបន់​អឺរ៉ុប​ដំបូង​គេ ដែល Mourinho បាន​ចាញ់​ក្នុង​អាជីព​ជា​គ្រូ​បង្វឹក​របស់​គាត់។

Jose Mourinho បាន​ខឹង​នឹង​អាជ្ញា​កណ្តាល​លោក Anthony Taylor បន្ទាប់​ពី​ចប់​ការ​ប្រកួត ហើយ​បាន​និយាយ​ថា អាជ្ញា​កណ្ដាល​រូប​នេះ​ហាក់​ដូចជា​ជនជាតិ​អេស្ប៉ាញ។ អតីត​គ្រូបង្វឹក​របស់ Chelsea និង Manchester United រូប​នេះ ក៏​បាន​ប្រឈម​មុខ​នឹង​មន្ត្រី​អាជ្ញាកណ្ដាល​របស់ Europa League នៅ​ក្នុង​ចំណត​រថយន្ត​របស់​កីឡដ្ឋាន​ទៀត​ផង នឹង​បាន​ហៅ​មន្ត្រី​ទាំង​នោះ​ថា ជា​ជនខិលខូច​ដ៏​អា​ក្រក់​បំផុត។

ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ទៀត Jose Mourinho ត្រូវ​បាន​គេ​ដាក់​ពិន័យ 4 ​ប្រកួត​​សម្រាប់​ទង្វើ​របស់​គាត់​មក​លើ​មន្ត្រី​អាជ្ញា​កណ្ដាល។ យ៉ាង​ណា​ថ្មីៗ​នេះ Mourinho បាន​ប្រាប់ Sky Sport ថា៖ “ការ​ឈ្នះពាន Europa League ជាមួយ Manchester United គឺ​ជា​អារម្មណ៍​ធម្មតា​សម្រាប់​ខ្ញុំ។ ប៉ុន្តែ Roma vs Sevilla… ប្រសិន​បើ​ខ្ញុំ​និយាយ​អ្វី​ដែល​ខ្ញុំ​គិត នោះ​ខ្ញុំ​នឹង​ទទួល​ការ​ពិន័យ 10 ប្រកួត​មិនខាន”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២