Connect with us

បាល់ទាត់អន្តរជាតិ

Lionel Messi មាន​ឱកាស​រហូត​ដល់ 93% ក្នុង​ការ​ឈ្នះ Ballon d’Or ឆ្នាំ​នេះ!!!

Published

on

តារាឆ្នើម​របស់​ក្លឹប Inter Miami គឺ​កីឡាករ Lionel Messi ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា នឹង​ឱកាស​រហូត​ដល់ 93 ភាគរយ​ក្នុង​ការ​ឈ្នះពាន Ballon d’Or ឆ្នាំ​នេះ ដែល​វ៉ាដាច់​គូប្រជែង​របស់​គាត់​គឺ​ខ្សែ​ប្រយុទ្ធ Erling Haaland របស់​ក្លឹប​មេឃខៀវ Manchester City។ យ៉ាង​ណា​មិញ មជ្ឈដ្ឋាន​បាល់ទាត់​បាន​មើល​ឃើញ​រួច​ទៅ​ហើយ​ថា បេក្ខភាព​កីឡាករ 2 រូប​ចុង​ក្រោយ ក្នុង​ការ​ឈ្នះ Ballon d’Or នោះ​មាន​តែ Lionel Messi និង Haaland តែ​ប៉ុណ្ណោះ។

យោងតាម​សារព័ត៌មាន Diario AS បាន​ឲ្យ​ដឹង​ថា Messi ដែល​កំពុង​កាន់​កាប់​កំណត់​ត្រា​ឈ្នះ Ballon d’Or ច្រើន​ជាង​គេ ដោយ​គាត់​បាន​ឈ្នះ​វា 7 ដង​រួច​ទៅ​ហើយ​នោះ នឹង​ឈ្នះ​វា​ម្ដង​ទៀត​នៅ​ឆ្នាំ​នេះ ព្រោះ​បើ​តាម​ការ​ប្រៀបធៀប និង​វាយ​តម្លៃ​ពី​ស្ថិតិ ក៏​ដូច​ជា​ទម្រង់​លេង​របស់​កាពីតែន​ក្រុម​អាហ្សង់ទីន​រូប​នេះ។

អ្វី​ដែល​ធ្វើ​ឲ្យ Lionel Messi ត្រូវ​បាន​គេ​គិត​ថា មាន​អាទិភាព​ខ្ពស់​ក្នុង​ការ​ឈ្នះ Ballon d’Or នោះ ដោយ​សារ​កីឡាករ​វ័យ 36 ឆ្នាំ​រូប​នេះ​បាន​ឈ្នះ​ពាន World Cup ជាមួយ​អាហ្សង់ទីន​នៅ​ខែ​ធ្នូ ឆ្នាំ 2022។ បន្ថែម​ពី​លើ​នេះ​ទៀត គឺ​ជា​ការ​ចាប់ផ្ដើម​ជីវិត​បាល់ទាត់​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​គាត់​នៅ MLS របស់​អាមេរិច ដោយ​បាន​ជួយ​នាំ​ជ័យ​ជម្នះ​ដល់ Inter Miami ឲ្យ​ឈ្នះពាន និង​ទទួល​បាន​ជ័យ​ជំនះ​ជា​បន្ត​បន្ទាប់។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២