បាល់ទាត់អន្តរជាតិ
Thorgan Hazard ចាកចេញពី Borussia Dortmund ទៅលេងនៅទឹកដីកំណើតរបស់ខ្លួនវិញ

ខ្សែបម្រើប្រយុទ្ធ Thorgan Hazard បានចាកចេញពីក្លឹប Borussia Dortmund ដើម្បីចូលរួមជាមួយក្លឹប Anderlecht ដែលស្ថិតនៅលីគកំពូលនៃប្រទេសកំណើតរបស់ខ្លួន។ Thorgan Hazard ដែលត្រូវជាប្អូនបង្កើតរបស់ Eden Hazard នោះ បានចុះកុងត្រាជាមួយក្លឹបថ្មីរបស់ខ្លួនរយៈពេល 3 ឆ្នាំ។
កីឡាករវ័យ 30 ឆ្នាំរូបនេះបានចំណាយពេលពាក់កណ្តាលរដូវកាលមុន ក្នុងការខ្ចីជើងទៅ PSV Eindhoven និងបានលេងឲ្យក្លឹបហូឡង់មួយនេះសរុបបានចំនួន 13 ប្រកួត ដោយស៊ុតបញ្ចូលទីបាន 2 គ្រាប់ និង Assist បានម្ដង។ ពេលនេះ Thorgan Hazard បានចាកចេញពី Borussia Dortmund ដែលជាទ្រនំ 4 ឆ្នាំរបស់ខ្លួន ក្នុងលក្ខខណ្ឌផ្ដាច់កុងត្រា។
កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះបានបង្ហាញខ្លួនក្នុងការប្រកួតសរុបឲ្យក្លឹប Borussia Dortmund សរុបចំនួន 123 ប្រកួត នៅគ្រប់ព្រឹត្តិការណ៍នៃការប្រកួតប្រជែងទាំងអស់របស់ក្លឹប និងស៊ុតបញ្ចូលទីបាន 18 គ្រាប់ បញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 21 ដង ហើយក៏ធ្លាប់ជួយក្លឹបឲ្យឈ្នះពានរង្វាន់ DFB-Pokal ផងដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ4 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល