បាល់ទាត់អន្តរជាតិ
6 ហេតុផល ដែល Lionel Messi សមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ

1. គាត់បានឈ្នះពាន World Cup
ការឈ្នះពាន World Cup ស្ទើរតែមិនអាចកើតឡើងទៅហើយក្នុងជីវិតបាល់ទាត់របស់ Messi ប៉ុន្តែទីបំផុតគាត់បានឈ្នះវាកាលពីឆ្នាំមុនជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន។ កីឡាករវ័យ 36 ឆ្នាំរូបនេះ បានឈ្នះការប្រកួតដ៏ធំបំផុតនៅលើពិភពលោកជាមួយប្រទេសរបស់គាត់ ដែលជាសមិទ្ធិផលដ៏អស្ចារ្យមិនអាចកាត់ថ្លៃបាន។
2. Messi ឈ្នះពានបាល់មាស ជាកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ World Cup
ក្រៅពីតួនាទីជាកាពីតែនក្រុមដ៏ល្អ Lionel Messi ក៏បានបង្ហាញខ្លួនដ៏លេចធ្លោរនៅក្នុងដំណើរផ្សងព្រេងឈ្នះពានរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនផងដែរ។ ស្របពេលនៃការលើកពាន World Cup ជាមួយអាហ្សង់ទីនដែរនោះ Messi គឺជាកីឡាករដ៏លេចធ្លោរបំផុត ហើយគាត់ស្ទើរតែបានឈ្នះស្បែកជើងមាសទៀតផង ដោយចាញ់គ្រាប់បាល់របស់ Kylian Mbappe ត្រឹមតែមួយគ្រាប់ប៉ុណ្ណោះ។
3. រដូវកាលដ៏ល្អរបស់ Messi ជាមួយក្លឹប PSG
បន្ទាប់ពីរដូវកាលដំបូងរបស់គាត់នៅប្រទេសបារាំង រដូវកាលមុននេះ គាត់បានបង្ហាញទម្រង់លេចធ្លោរឡើងវិញដោយស៊ុតបញ្ចូលទីបាន 21 គ្រាប់ ក្នុងការបង្ហាញខ្លួន 41 ប្រកួត។ Lionel Messi ក៏បានលើកពាន League 1 និង Trophée des Champions ជាមួយក្លឹបយក្សបារាំង Paris Saint-Germain ផងដែរ។
4. Messi ជាប់ឆ្នោតជាកីឡាករល្អបំផុតរបស់ FIFA
Messi ត្រូវបានគេបោះឆ្នោតជ្រើសរើសជាកីឡាករល្អបំផុត ដែលនោះជាការបោះឆ្នោតពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ និងគ្រូបង្វឹក។ គាត់បានឈ្នះការការបោះឆ្នោតលើសពី 50% ដោយសារសមិទ្ធិផលនៃពានរង្វាន់បាល់ទាត់ពិភពលោក។
5. ជាកីឡាករតែម្នាក់គត់ដែលធ្លាប់ឈ្នះពានបាល់មាសបានពីរដងនៅ World Cup
Lionel Messi ជាកីឡាករតែម្នាក់គត់ ក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដែលឈ្នះពានជាកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ World Cup ដោយកាលពីលើកដំបូង ពេលអាហ្សង់ទីនចាញ់ក្នុងវគ្គផ្ដាច់ព្រ័តទល់នឹងអាឡឺម៉ង់ កាលពីឆ្នាំ 2014 និងលើកទីពីរគឺពេលដែលក្រុមរបស់គាត់លើកពានកាលពីឆ្នាំមុន (2022)។
6. Erling Haaland តែងតែលេងមិនសូវបានល្អនៅក្នុងការប្រកួតធំៗ
ក្រៅពីរៀបរាប់ពីគុណសម្បត្តិរបស់ Messi ហើយនោះ យើងនឹងចោលភ្នែកក្រឡេកមកមើលគូប្រជែងរបស់គាត់ Erling Haaland។ ខ្សែប្រយុទ្ធរូបនេះ តែងតែជួយក្រុមជាបន្តបន្ទាប់ ប៉ុន្តែនៅក្នុងការប្រកួតធំៗដូចជាវគ្គផ្ដាច់ព្រ័តជាដើម គាត់មានគុណភាពនៃទម្រង់លេងធ្លាក់ចុះ។ ជាក់ស្ដែងក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រចំនួនបីគឺ Community Shield, FA Cup និងវគ្គផ្តាច់ព្រ័ត្រ UEFA Champions League គត់មិនបានស៊ុតបញ្ចូលទីឡើយ។
ប្រភព: Givemesport
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ4 hours ago
Joao Cancelo ស៊ុតមួយគ្រាប់ចុងម៉ោង ជួយ Barcelona ឲ្យឈ្នះ Celta Vigo 3-2 (មានវីដេអូ)