បាល់ទាត់អន្តរជាតិ
Alaba នឹងអវត្តមានពេលប្រកួតជាមួយ Manchester City ជើងទីពីរ UEFA Champions League

វាអាចជាពត៌មានមួយដែលធ្វើឲ្យអ្នកគាំទ្រ Real Madrid មិនសប្បាយចិត្ត ដោយខ្សែការពារ David Alaba នឹងខកខានមិនអាចចូលលេងក្នុងការប្រកួតជើងទីពីរនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League របស់ Real Madrid ជាមួយ Manchester City នៅយប់ថ្ងៃពុធនេះ។
កីឡាករសញ្ជាតិអូទ្រីស David Alaba ត្រូវបានដកឈ្មោះចេញពីការប្រកួតកាលជាមួយក្រុម Espanyol កាលពីថ្ងៃសៅរ៍។ តាមការរាយការណ៍មិនផ្លូវការណ៍មួយបានលើកឡើងថា Alaba កំពុងប្រឈមមុខនឹងជម្ងឺដាច់សរសៃខួរក្បាល។
តើអ្នកណានឹងជំនួស David Alaba?
ប្រាដកណាស់ លោក Carlo Ancelotti នឹងដាក់ជម្រើស 11 នាក់ដំបូងដោយមានខ្សែការពារកណ្ដាលពីរគឺ Nacho Fernandez ជាមួយនឹង Eder Militao។ លើសពីនេះទៅទៀត គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ នឹងមានការសម្រេចចិត្តដ៏សំខាន់មួយក្នុងការជ្រើសរើសជម្រើសដំបូងរវាង Rodrygo Goes រឺ Fede Valverde។
ក្រុមស្ដេចស Real Madrid នឹងធ្វើការហ្វឹកហាត់ម្តងទៀត នៅថ្ងៃអង្គារនេះ ដែលជាការហ្វឹកហាត់ចុងក្រោយរបស់ពួកគេ មុនពេលជួបជាមួយក្រុមរបស់លោក Pep Guardiola នៅ Estadio Santiago Bernabeu។
ប្រភព: Marca
-
បាល់ទាត់អន្តរជាតិ22 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi