Connect with us

បាល់ទាត់អន្តរជាតិ

កីឡាករ 5 រូប ដែល​ក្លឹប​បិសាចក្រហម Manchester United ចំណាយ​ប្រាក់​ផ្ទេរ​ច្រើន​បំផុត!!!

Published

on

ក្លឹប​បិសាចក្រហម Manchester United គឺ​ជា​ក្លឹប​ជោគជ័យ​បំផុត​មួយ​ក្នុង​ប្រទេស​អង់គ្លេស។ ការ​ឈ្នះពាន​​លីគ​កំពូល 20 ដង, FA Cup 12 ដង, League Cup 6 ដង និង UEFA Champions League 3 ដង ជា​កំណត់ត្រា​ដែល​ក្លឹប​ផ្សេង​ពិបាក​នឹង​ធ្វើ​បាន។ ជាមួយ​នឹង​ភាពជោគជ័យ​នេះដែរ Manchester United ក៏​ធ្លាប់​ជា​ក្លឹប​ដែល​ចំណាយ​ប្រាក់​ទិញ​កីឡាករ​ដ៏​ច្រើន​ ​ក្នុង​ប្រវត្តិសាស្ត្រ​ផង​ដែរ។ ខាង​ក្រោម​នេះ យើង​នឹង​លើក​យក​ការ​ផ្ទេរ​កីឡាករ​ថ្លៃៗ​ទាំង 5 រូប​របស់​ក្លឹប​បិសាចក្រហម។

5. Jadon Sancho – ចំណាយ 73 លានផោន

អតីត​យុវជន​របស់​ក្លឹប Manchester City រូប​នេះ​បាន​ចាកចេញ​ពី Borussia Dortmund មក​បិសាចក្រហម ក្នុង​តម្លៃ 73 លានផោន​ក្នុង​ឆ្នាំ 2021 បន្ទាប់​ពី​គាត់​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​លេច​ធ្លោរ​នៅ​ទឹកដី​អាឡឺម៉ង់ ដោយ​ស៊ុត​បញ្ចូលទី​បាន 50 គ្រាប់ និង Assists 64 ដង។

4. Romelu Lukaku – ចំណាយ 75 លានផោន

Romelu Lukaku គឺ​ជា​​កីឡាករ​ម្នាក់​ដែល​ត្រូវក្លឹប​បិសាចក្រហម​ចំណាយ​លុយ​ផ្ទេរ​​ដ៏​ច្រើន ដោយ​ខ្សែ​ប្រយុទ្ធ​រូបនេះ​បាន​ចូលរួម​ជាមួយ​ពួក​គេ​នៅ​ថ្ងៃទី 10 ខែកក្កដា ឆ្នាំ 2017។ ក្នុង​ពីរ​រដូវកាល​នៅ Man United គាត់​បាន​ស៊ុតបញ្ចូល​ទី​សរុប​បាន 42 គ្រាប់។

3. Harry Maguire – ចំណាយ 80 លានផោន

ខ្សែការពារ Harry Maguire បាន​ចុះ​ហត្ថលេខា​ជាមួយ Man United ក្នុង​ឆ្នាំ 2019 ក្នុង​តម្លៃ​ផ្ទេរ 80 លានផោន​ពី Leicester City ដែល​ជា​តម្លៃថ្លៃ​បំផុត​មួយ​ក្នុង​ការ​ទិញ​ខ្សែការពារ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួក​គេ។

2. Antony – ចំណាយ 82 លានផោន

Antony គឺ​ជា​អតីត​កូន​ក្រុម​របស់​គ្រូ​បង្វឹក​លោក Erik ten Hag នៅ Ajax ហើយ​ខ្សែ​ប្រយុទ្ធ​ស្លាប​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​បាន​ផ្ទេរ​មក Old Trafford នៅ​ឆ្នាំ 2022 ជាមួយ​នឹង​តម្លៃ​ផ្ទេរ​ដ៏​ខ្ពស់​បំផុត​មួយ ជាមួយ​នឹង​កុងត្រារយៈពេល 5 ឆ្នាំ។

1. Paul Pogba – ចំណាយ 90 លានផោន

ក្លឹប​បិសាចក្រហម​បាន​ខាតបង់​ជាមួយ​នឹង​កីឡាករ​ថ្លៃ​បំផុត​រូប​នេះ​ច្រើន​ណាស់ ខណៈ​ដែល Paul Pogba បាន​ចាកចេញ​ពី Man Unitd ដោយ​មិន​គិត​ថ្លៃ​ក្នុង​ឆ្នាំ 2012 ទៅ​ចូលរួម​ជាមួយ Juventus។ ក្រោយ​ឃើញ​ពី​ទម្រង់​ដ៏​លេចធ្លោរ បិសាចក្រហម​បាន​ចុះ​ហត្ថលេខា​នាំ​យក​គាត់​មក​វិញ​ក្នុង​ឆ្នាំ 2016 ជាមួយ​នឹង​តម្លៃ 90 លានផោន។ នៅ​ឆ្នាំ 2022 ខ្សែបម្រើ​រូប​នេះ​បាន​ចាកចេញ​ទៅ Junventus វិញ ដោយ​គ្មាន​តម្លៃ​ខ្លួន។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២