Connect with us

បាល់ទាត់អន្តរជាតិ

Cristiano Ronaldo កំពុង​បង្ហាញ​សញ្ញា​ដល់​អ្នកគាំទ្រ​ថា គាត់​មិន​ចាកចេញ​ពី Manchester United ឡើយ

Published

on

អនាគត​របស់ Cristiano Ronaldo បាន​ស្ថិត​ក្នុង​ភាព​ស្រពិច​ស្រពិល​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ ដោយ​មនុស្ស​ជាច្រើន​ជឿ​ថា ការ​បង្ហាញ​ខ្លួន​របស់​គាត់​ក្នុង​ការ​ប្រកួត​រវាង​ក្រុម Manchester United និង​ក្រុម​ភ្ញៀវ Brentford កាល​ពី​ថ្ងៃច័ន្ទ​នេះ អាច​ជា​ការ​បង្ហាញ​ខ្លួន​ចុងក្រោយ​របស់​គាត់​នៅ Old Trafford ។

ប៉ុន្តែ​អតីតតារា​ឆ្នើម​របស់​ក្លឹប Real Madrid និង Juventus រូប​នេះ​មិន​ទាន់​មាន​គម្រោង​ដើរ​ចេញ​ពី​ក្លឹប​បិសាចក្រហម Manchester United ឡើយ ទោះ​បី​ក្លឹប​មិន​អាច​លេង UEFA Champions League ក៏ដោយ។

កាល​ពី​ប្រកួត​ជា​មួយ Brentford ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ទទួល​បាន​បាល់​ប៉េណាល់ទី​ក្នុង​តង់​ទី​ពីរ ហើយ​គាត់​ក៏​ស៊ុត​បំប៉ោង​សំណាញ់​ទី​បាន​សម្រេច។

នៅ​ក្នុង​ការ​អបអរ​គ្រាប់​បាល់​របស់​ខ្លួ​ន​នោះ គាត់​បាន​ចង្អុល​ទៅ​ទ្រូង​របស់​គាត់ ហើយ​បន្ទាប់​មក​ចង្អុល​ទៅដី បន្ទាប់​មក​​គេបាន​លឺ​គាត់​និយាយ​ទៅ​កាន់​កាមេរ៉ា​ដែល​ដាក់​នៅ Old Trafford ថា “ខ្ញុំ​មិន​ទាន់​បាន​បញ្ចប់​ឡើយ”។

ប្រភព: Marca

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២