Connect with us

បាល់ទាត់អន្តរជាតិ

Liverpool ទម្លាក់ Villarreal និង​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត UEFA Champions League

Published

on

ក្រុម​ខ្លាំង​មក​ពី​អង់គ្លេស Liverpool បាន​យក​ឈ្នះ​ Villarreal 3-2 កាល​ពី​យប់​មិញ ដែល​វា​ជា​ការ​ប្រកួត​ជើង​ទីពីរ សម្រាប់​កាត់​សេចក្ដី​ក្រុម​ដែល​ត្រូវ​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត នៃ​ពាន UEFA Champions League។ ហង្សក្រហម Liverpool បាន​យក​ឈ្នះ​ Villarreal ទាំង​ពីរ​ជើង ដោយ​សរុប​លទ្ធផល​ទាំងអស់ 5 ទល់នឹង 2។

Liverpool បាន​កក់កៅ​អី​ក្នុង​វគ្គផ្តាច់ព្រ័ត្រ និង​រងចាំ​មើល​ការ​ប្រកួត​រវាង Real Madrid និង Manchester City នៅ​រំលង​អាធ្រាត​នេះ ដោយ​ក្នុង​ចំណោម​ក្រុម​ទាំង​ពីរ ក្រុម​ណា​ឈ្នះ នោះ​នឹង​ត្រូវ​ប៉ះ Liverpool នៅ​វគ្គ​ផ្ដាច់ព្រ័ត។

យ៉ាង​ណា​មិញ​វគ្គ​ផ្ដាច់​ព្រ័ត​នៃ​ពាន UEFA Champions League នឹង​ធ្វើការ​ប្រកួត​នៅ​ថ្ងៃ​ទី 29 ចុង​ខែ​នេះ ក្នុង​កីឡដ្ឋាន Stade de France នៃ​ប្រទេស​បារាំង (ភាគ​ខាង​ជើង​នៃទីក្រុង​ប៉ារីស)។

គ្រាប់​បាល់ 2 គ្រាប់​របស់ Villarreal គឺ​ជា​ការ​ស៊ុត​បញ្ចូល​ទី​របស់ Boulaye Dia នៅ​នាទីទី 3 និង Francis Coquelin នៅ​នាទីទី 41។ យ៉ាង​ណា​មិញ គ្រាប់​បាល់ 3 គ្រាប់​របស់​ក្លឹប​ហង្សក្រហម Liverpool ស៊ុត​បញ្ចូល​ទីដោយ Fabinho នៅ​នាទីទី 62, Luis Diaz នៅ​នាទីទី 67 និង Sadio Mane នៅ​នាទីទី 74។

ទស្សនា​វីដេអូ​ហាយឡាយ​ការ​ប្រកួត​ខាង​ក្រោម:

ប្រភព: Espn

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២