បាល់ទាត់អន្តរជាតិ
កីឡាករ 6 នាក់របស់ Chelsea ដែលលេងបានតិចនាទីបំផុត ក្នុងរដូវកាលនេះ

ក្លឹបតោខៀវ Chelsea គឺជាក្លឹបមួយដែលសំបូរដោយកីឡាករល្បីៗលំដាប់ពិភពលោកជាច្រើន ដែលលេងស្ទើរតែគ្រប់តំណែងទាំងអស់នៅក្នុងក្រុម មិនថា តំបន់ការពារ, បម្រើ និងប្រយុទ្ធឡើយ។
ទន្ទឹមនឹងគុណសម្បត្តិនៃការសំបូរកីឡាករល្អៗសម្រាប់ក្លឹបនោះដែរ ក៏មានគុណវិបត្តិដ៏ធំមួយ គឺកីឡាករជាច្រើនទៀត មិនអាចមានឱកាសបង្ហាញសមត្ថភាព ហើយធ្វើឲ្យគុណភាពនៃការលេងធ្លាក់ចុះ។
វាមិនមែនជារឿងងាយស្រួលឡើយ ក្នុងការទទួលបានវត្តមានក្នុងជម្រើស 11 នាក់ដំបូង រឺមានឱកាសចូលលេងបានទៀងទាត់សម្រាប់ក្លឹបធំៗដូចជា Chelsea។ លើសពីនេះទៅទៀតគ្រូបង្វឹកលោក Thomas Tuchel ពេញចិត្តនឹងកីឡាករណាដែលមានគុណភាពល្អបំផុត និងអាចលេងត្រូវទម្រង់ដែលគាត់ចង់បាន។
ខាងក្រោមនេះ គឺជាកីឡាករទាំង 6 នាក់របស់ក្លឹបតោខៀវ Chelsea ដែលលេងបាននាទីសរុបតិចជាងគេបំផុត នៅរដូវកាលនេះ។
1. Malang Sarr (លេងបាន 1484 នាទី)
2. Kepa Arrizabalaga (លេងបាន 1201 នាទី)
3. Saul Niguez (លេងបាន 1075 នាទី)
4. Ross Barkley (លេងបាន 428 នាទី)
5. Marcus Bettinelli (លេងបាន 90 នាទី)
6. Kenedy (លេងបាន 70 នាទី)
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ22 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ10 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ7 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ