បាល់ទាត់អន្តរជាតិ
គ្រូ Brighton លើកឡើងថា ទម្រង់លេងក្រុមរបស់ខ្លួនល្អណាស់ សាកសមនឹងឈ្នះ Man United

លោក Roberto De Zerbi បានបង្ហាញពីមោទនភាពរបស់គាត់ បន្ទាប់ពីដឹកនាំ Brighton ឲ្យទទួលបានជ័យជម្នះជាមួយនឹងលទ្ធផលដ៏ធំធេង 3 ទល់នឹង 1 ទៅលើក្រុមម្ចាស់ផ្ទះ Manchester United ដែលជាការប្រកួតក្របខណ្ឌ Premier League កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។
ខ្សែប្រយុទ្ធ Danny Welbeck គឺជាម្ចាស់គ្រាប់បាល់បើកឆាកនៅក្នុងការប្រកួត ដោយត្រឹមតែនាទីទី 20 កីឡាកររូបនេះស៊ុតបញ្ចូលទីបានមួយគ្រាប់ដ៏ល្អ។ ពីរគ្រាប់ផ្សេងទៀតរបស់ Brighton ជាការស៊ុតបញ្ចូលទីពី Pascal Grob នៅនាទីទី 53 និង Joao Pedro នៅនាទីទី 71។ បិសាចក្រហមបានត្រឹមវាយបកមួយគ្រាប់ដែលជាការស៊ុតបញ្ចូលទីរបស់ Hannibal Mejbri នៅនាទីទី 73។
ថ្លែងទៅកាន់ Sky Sports ក្រោយចប់ការប្រកួត De Zerbi បាននិយាយថា៖ “ពួកយើងលេងបានល្អណាស់ ការប្រកួតដ៏អស្ចារ្យ។ យើងសមនឹងឈ្នះ យើងលេងបានល្អ។ 15 ទៅ 20 នាទីដំបូង យើងរងសម្ពាធច្រើនព្រោះ Man United លេងតាមរបៀបខុសពីយើងបានរំពឹងទុក ប៉ុន្តែបន្ទាប់ពីនោះយើងបានលេងជាមួយនឹងទម្រង់ដ៏អស្ចារ្យ…”។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ5 hours ago
Joao Cancelo ស៊ុតមួយគ្រាប់ចុងម៉ោង ជួយ Barcelona ឲ្យឈ្នះ Celta Vigo 3-2 (មានវីដេអូ)