បាល់ទាត់អន្តរជាតិ
Ansu Fati ប្រាប់ថា ខ្លួនមិនចាកចេញពី Barcelona ឡើយ ទោះបីជាមានក្លឹបផ្សេងចង់បានគាត់ក៏ដោយ

ខ្សែប្រយុទ្ធស្លាបវ័យ 19 ឆ្នាំ Ansu Fati បានបង្ហាញឲ្យដឹងថា គាត់មិនដែលមានគំនិត ក្នុងការចាកចេញពីក្លឹប Barcelona នោះឡើយ បើទោះបីជាមានក្លឹបផ្សេងៗចាប់អារម្មណ៍ចង់បានគាត់ កាលពីឆ្នាំមុនក៏ដោយ។ លើសពីនេះទៅទៀត កាលពីឆ្នាំ 2019 Fati បានចុះកុងត្រាថ្មីជាមួយ Barcelona រហូតដល់ឆ្នាំ 2027 ទៀតផង។
ខ្សែប្រយុទ្ធរូបនេះ ធ្លាប់បានសារភាពថា គាត់ទទួលបានការចាប់អារម្មណ៍ជាច្រើនពីក្លឹបផ្សេងៗ មុនពេលដែលគាត់សរសេរលក្ខខណ្ឌថ្មីជាមួយក្លឹប Barcelona។ ទោះជាយ៉ាងណាក៏ដោយ Ansu Fati បានបញ្ជាក់ជាថ្មីម្តងទៀតថា ខ្លួនមិនដែលចង់ទៅលេងនៅក្លឹបណាក្រៅពី Barcelona ឡើយ។
គាត់បានប្រាប់មកកាន់ SPORTbible ថា “និយាយដោយស្មោះត្រង់។ Barca បានផ្តល់ឲ្យខ្ញុំនូវអ្វីគ្រប់យ៉ាង។ នោះ គឺជាក្លឹបរបស់ខ្ញុំ”។
Ansu Fati បានបន្ថែមទៀតថា “មហិច្ឆិតារបស់ខ្ញុំ គឺចង់ឈ្នះពានជាមួយ Barcelona។ ការសម្រេចបានវា សម្រាប់ក្លឹប និងអ្នកគាំទ្រ គឺជាគោលដៅដំបូងបំផុតរបស់ខ្ញុំ។ ប្រសិនបើជ័យជម្នះនោះ បាននាំមកនូវពានបុគ្គល ហើយឈ្នះវាសម្រាប់ខ្លួនឯងទៀតនោះ វាអស្ចារ្យណាស់។ ខ្ញុំនឹងខិតខំប្រឹងប្រែងធ្វើការតាំងចិត្ត។…”
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi
-
បាល់ទាត់អន្តរជាតិ3 days ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!