Connect with us

បាល់ទាត់អន្តរជាតិ

Arsenal ត្រៀម​នាំ​យក​ខ្សែបម្រើ​ឆ្នើម​ពីរ​រូប​ពី​ក្របខណ្ឌ La Liga

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប​កាំភ្លើងធំ Arsenal លោក Mikel Arteta ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ស្វែង​រក​ការ​ពង្រឹង​ក្រុម​របស់​គាត់​បន្ថែម​ទៀត ដោយ​កំណត់​គោលដៅ​ចុះ​ហត្ថលេខា​លើ​កីឡាករ​ឆ្នើម​ពីរ​រូប​ដែល​កំពុង​ប្រកប​អាជីព​នៅ La Liga ដែល​ការ​ចុះ​ហត្ថលេខា​ផ្ទេរ​នោះ​នឹង​ធ្វើ​ឡើង​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​ឡើង​វិញ​នា​ខែមករា​ខាង​មុខ។

យោងតាម​របាយការណ៍​ដែល​បាន​ចុះ​ផ្សាយ​ដោយ Fichajes បាន​ឲ្យ​ដឹង​ថា កីឡាករ​នៅ La Liga ទាំង​ពីរ​រូប​ដែល Arsenal ត្រៀម​នឹង​ចុះ​ហត្ថលេខា​មក​នោះ គឺ​ខ្សែបម្រើ Martin Zubimendi និង Guido Rodriguez។ យ៉ាង​ណា​មិញ គេ​បាន​ដឹង​ថា ខ្សែបម្រើ​ទាំង​ពីរ​នេះ​មាន​ជំនាញ និង​ទេពកោសល្យ​ដែល Arsenal ត្រូវ​ការ ហើយ​លោក Mikel Arteta ក៏​ជា​អ្នក​យល់ស្រប​លើ​រឿង​នេះ​ផង​ដែរ។

យ៉ាង​ណា​មិញ Arsenal កំពុង​ត្រូវ​ការ​បេក្ខភាព​ខ្សែបម្រើ​ចំណូល​ថ្មី ខណៈ​ដែល​ពួក​គេ​ត្រៀម​នឹង​បាត់បង់​កីឡាករ​សំខាន់ៗ​ជា​ច្រើន ជា​ពិសេស​គឺ Jorginho និង Thomas Partey។ ការពិភាក្សា​ដំបូង​ជាមួយក្លឹប​បច្ចុប្បន្ន​របស់ Martin Zubimendi គឺ Real Sociedad ត្រូវ​បានចាប់​ផ្ដើម​ហើយ តែ Arsenal ហាក់​នៅ​មាន​ភាព​ស្ទាក់​ស្ទើរ ដោយ​សារ​តម្លៃ​ខ្លួន​របស់​ខ្សែបម្រើ​រូប​នេះ​មាន​ចំនួន​រហូត​ដល់ 60 លានអឺរ៉ូ។ ផ្សេង​ពី​នេះ សម្រាប់ Guido Rodriguez បច្ចុប្បន្ន​កំពុង​លេង​ឲ្យ Real Betis ហើយ Arsenal មិន​ទាន់​បាន​ឈាន​ដល់​ដំណាក់​កាល​ណា​មួយ​នៅ​ឡើយ​ទេ ដោយ​គ្រាន់​តែ​ចាប់​អារម្មណ៍ និង​ដាក់​គោលដៅ​ទុក​ជា​មុន។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២