បាល់ទាត់អន្តរជាតិ
Sadio Mane នឹងនិយាយពីការបន្តកុងត្រាថ្មីជាមួយ Liverpool នៅចុងបញ្ចប់នៃរដូវកាលនេះ

អ្នកតំណាងរបស់ខ្សែប្រយុទ្ធឆ្នើម Sadio Mane បានប្រាប់ថា ក្លឹបហង្សក្រហម Liverpool រង់ចាំរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ទើបនិយាយពីការបន្តកុងត្រាថ្មី (របាយការណ៍ពី 90min)។
Sadio Mane ដែលបច្ចុប្បន្នមានវ័យ 30 ឆ្នាំនឹងផុតកុងត្រានៅឆ្នាំ 2023។ ប៉ុន្តែទោះបីជាគាត់ និងក្លឹបហង្សក្រហមមិនទាន់រួសរាន់និយាយពីការបន្តកុងត្រាក៏ដោយ ក៏អ្វីៗហាក់ដូចជាមិនមានការព្រួយបារម្ភឡើយ ខណៈដែលមានរបាយការណ៍ច្បាស់ការណ៍ជាច្រើនលើកឡើងថា ក្លឹបហង្សក្រហម Liverpool នឹងបន្តកុងត្រាថ្មីជាមួយគាត់ ក្នុងប៉ុន្មានខែខាងមុខនេះ នៅពេលដែលយុទ្ធនាការសំខាន់ៗរបស់ក្លឹប Liverpool ត្រូវបញ្ចប់។
Mane ស្ថិតក្នុងស្ថានភាពស្រដៀងគ្នានឹងខ្សែប្រយុទ្ធ Mohamed Salah ដែរ ដោយកីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះ ក៏ផុតកុងត្រានៅឆ្នាំ 2023 ដែរ ប៉ុន្តែស្ថានភាពនៃការទាមទាររបស់កីឡាករទាំងពីរមិនដូចគ្នាឡើយ ដោយ Mohamed Salah កំពុងសម្លឹងរកការទាមទារតម្លើងប្រាក់ខែ ដើម្បីក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅក្លឹប។
គួររំលឹកផងដែរថា Sadio Mane គឺជាកីឡាករដែលលោក Jurgen Klopp នាំយកមកពី Southampton កាលពីឆ្នាំ 2016។ បច្ចុប្បន្ននេះ សមត្ថភាពរបស់ Sadio Mane មានភាពលេចធ្លោរយ៉ាងខ្លាំង និងបានបង្ហាញខ្លួនគ្រប់ប្រកួតសំខាន់ៗរបស់ក្លឹប។ ខ្សែប្រយុទ្ធរូបនេះ ធ្លាប់ឈ្នះពានធំៗទាំងជាមួយក្លឹបហង្សក្រហម និងជាមួយក្រុមជម្រើសជាតិសេណេហ្គាល់។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi