បាល់ទាត់អន្តរជាតិ
ក្លឹប Barcelona បដិសេធមិនទិញផ្ដាច់កុងត្រារបស់ Adama Traore ឡើយ!!!

ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា បានបដិសេធចំពោះការចុះហត្ថលេខាលើខ្សែបម្រើស្លាបរបស់ក្លឹប Wolverhampton Wanderers គឺកីឡាករ Adama Traore លើកិច្ចព្រមព្រៀងទិញផ្ដាច់កុងត្រានៅរដូវក្តៅនេះ។
កីឡាករសញ្ជាតិអេស្ប៉ាញ Adama Traore បានចាកចេញពីទឹកដី Molineux កាលពីខែមករាកន្លងទៅ បន្ទាប់ពីមិនសូវបានបង្ហាញសមត្ថភាព ក្រោមការដឹកនាំរបស់ Bruno Lage។ Adama Traore បានត្រឡប់ទៅអតីតក្លឹបចាស់ Barcelona វិញ រយៈពេលពេញមួយរដូវកាល ក្នុងនាមជាកីឡាករខ្ចីជើង។ នៅពេលដែល Traore ចាកចេញ ក្លឹបទាំងពីរមានលក្ខខណ្ឌនៃកិច្ចព្រមព្រៀងមួយ គឺការទិញផ្ដាច់កុងត្រាជាអចិន្ត្រៃយ៍សម្រាប់តម្លៃ 30 លានអឺរ៉ូ។
កីឡាករវ័យ 26 ឆ្នាំរូបនេះបានចូលលេងតែ 3 ដងប៉ុណ្ណោះ សម្រាប់ការប្រកួតនៅក្របខណ្ឌ La Liga ចាប់តាំងពីការផ្ទេរមក។ ឥឡូវនេះមានសេចក្ដីរាយការណ៍ជាច្រើន លើកឡើងថា Traore នឹងមិនបន្តស្នាក់នៅក្នុងទឹកដីអេស្ប៉ាញទៀតឡើយ។ សូម្បីតែសេចក្ដីរាយការណ៍ដោយអ្នកកាសែត Fabrizio Romano ក៏បានបញ្ជាក់យ៉ាងច្បាស់ដែរថា ក្លឹប Barcelona នឹងស្វែងរកជម្រើសដែលល្អជាង Adama Traore ហើយឲ្យកីឡាកររូបនេះ ត្រឡប់ទៅ Wolverhampton វិញ ពេលដែលរដូវកាលនេះបញ្ចប់។
ប្រភព: Mirror
-
បាល់ទាត់អន្តរជាតិ16 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi