បាល់ទាត់អន្តរជាតិ
Real Madrid វាយបកទម្លាក់ Man City និងឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត UCL (មានវីដេអូ)
ក្លឹបស្ដេចស Real Madrid នឹងត្រូវជួបជាមួយហង្សក្រហម Liverpool នៅវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ឆ្នាំ 2021/2022 នេះ បន្ទាប់ពីពួកគេបានបញ្ចប់លទ្ធផលដែលមិនគួរឲ្យជឿ ក្នុងការយកឈ្នះក្រុមខ្លាំងមកពីអង់គ្លេស Manchester City 3 ទល់នឹង 1 កាលពីយប់មិញ។
Real Madrid នៅតែជាក្រុមខ្លាំង ដែលអាចវាយបកយកឈ្នះនៅការប្រកួតជើងទីពីរ ខណៈដែលកាលពីប្រកួតជើងទីមួយ ពួកគេបានចាញ់ Manchester City លទ្ធផល 3 ទល់នឹង 4។ ប៉ុន្តែនៅការប្រកួតជើងទីពីរនេះ ពួកគេបានបំបាក់ Manchester City ជាមួយនឹងលទ្ធផលសរុបទាំងពីរជើង 6 ទល់នឹង 5។
ចាប់ផ្ដើមការប្រកួត ពេញតង់ទីមួយ រវាងក្រុមទាំងពីរមិនមានគ្រាប់បាល់កើតឡើងឡើយ។ ប៉ុន្តែក្នុងតង់ទី 2 ពី ខ្សែប្រយុទ្ធស្លាប Riyad Mahrez បានស៊ុតមួយគ្រាប់យ៉ាងល្អ និងធ្វើឲ្យ Man City កាន់តែកក់ក្ដៅ ក្នុងដំណើរឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត។
ប៉ុន្តែកីឡាករវ័យក្មេង Rodrygo ដែលទើបនឹងប្ដូរចូលនៅនាទីទី 68 បានស៊ុតពីរគ្រាប់ម្នាក់ឯង នៅនាទីទី 90 និងនាទីទី 90+1 ដែលធ្វើឲ្យលទ្ធផលសរុបរបស់ក្រុមទាំងពីរស្មើរគ្នា និងត្រូវប្រកួតបន្ថែមម៉ោង 15 នាទីពីរដង។
ក្នុងម៉ោងបន្ថែម 15 នាទីលើកទីមួយ ខ្សែការពារ Ruben Dias បានបង្ករកំហុសធ្វើឲ្យមានបាល់ពិន័យ 11 ម៉ែត្រ។ ពេលនោះ Karim Benzema បានស៊ុតបាល់ពិន័យ ដ៏ល្អឥតខ្ចោះ នៅនាទីទី 95។ Real Madrid ឈ្នះគ្រាប់បាល់ Man City មួយគ្រាប់ ដោយលទ្ធផលនោះបន្តរហូតដល់ចប់ការប្រកួត។ ដូច្នេះ Real Madrid នឹងត្រូវឡើងទៅលេងវគ្គផ្ដាច់ព្រ័ត។
ប្រសិនបើ Real Madrid អាចយកឈ្នះ Liverpool ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត នោះពួកគេនឹងអាចលើកពានធំៗពីរក្នុងមួយរដូវកាល ព្រោះ Real Madrid បានលើកពាន La Liga ដែលជាពានក្នុងលីគរបស់ខ្លួនរួចហើយ។
ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោមនេះ
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ5 days ago
Unai Emery បដិសេធមិនឲ្យក្លឹបនាំយកខ្សែបម្រើរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ត្រៀមចែកផ្លូវគ្នាជាមួយលោក Carlo Ancelotti
-
បាល់ទាត់អន្តរជាតិ2 days ago
Mikel Arteta មិនជឿថា Liverpool អាចរក្សាតំណែងកំពូលរបស់ខ្លួនរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះនោះទេ