Connect with us

បាល់ទាត់អន្តរជាតិ

អ្នកគាំទ្រ Man City ចង់​ឲ្យ​ក្លឹប​បណ្ដេញ​លោក Pep Guardiola ចេញពី​តំណែង ក្រោយ​ធ្លាក់​ពី UCL

Published

on

អ្នក​គាំទ្រ​ក្រុម Manchester City ម្នាក់​បាន​អំពាវ​នាវ​ឲ្យ​លោក Pep Guardiola ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង​ដោយ​សារ​តែ​ការ​បរាជ័យ ក្នុង​ក្របខ័ណ្ឌ Champions League។

គ្រូ​បង្វឹក​លោក Pep Guardiola នៅ​តែ​មិន​អាច​យកពាន​រង្វាន់ UEFA Champions League ឲ្យ​ដល់​ក្លឹប Man City ចាប់តាំង​ពី​ការ​ផ្ទេរ​មក​ដឹកនាំ​របស់​គាត់​ក្នុង​ឆ្នាំ 2016។ ក្រុម​របស់​គាត់​បាន​ធ្លាក់​ចេញ​ពី UCL គ្រប់​រដូវកាល ហើយ​រដូវ​កាល​នេះ​ពួក​គេ​បាន​ធ្លាក់​ចេញ​ក្នុង​វគ្គពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ក្រោម​ស្នាដៃរបស់ Real Madrid ទៀត។

Manchester City គឺ​ជា​ក្លឹប​អ្នក​មាន និង​សំបូរ​ដោយ​ធនធាន​កីឡាករ​ល្អៗ​ជា​ច្រើន តែ​ពួក​គេ​បាន​ត្រឹម​តែ​ជា​អធិរាជ​នៅ​អង់គ្លេស​តែ​ប៉ុណ្ណោះ ព្រោះ​ក្លឹប​មួយ​នេះ​មិន​ធ្លាប់​មាន​ប្រវត្តិឈ្នះពាន UEFA Champions League សូម្បី​តែ​ម្ដង ដែល​ដូច​ទៅ​នឹង PSG ដែរ។

អ្នក​គាំទ្រ​របស់​ក្លឹប Man City បាន​ប្រាប់ talkSPORT ដោយ​ស្រែក​ឡើង​ថា “ក្លឹប​ត្រូវការ​អ្នក​ដែល​ជំនួស​លោក Pep Guardiola។ ក្រុម​ប្រឹក្សា​ភិបាល​​របស់​ក្លឹប​ត្រូវ​វាយ​តម្លៃ​ឡើង​វិញ។ យើង​ត្រូវ​ការ​គ្រូបង្វឹក​ដែល​ឈ្នះ​ពាន​ក្នុង​កម្រិត​នេះ។ យើង​​បាន​​ធ្វើ​អ្វី​គ្រប់​យ៉ាង​ជាមួយ​កម្រិត​ក្នុង​ស្រុក ប៉ុន្តែ​យើង​មិន​អាច​ធ្វើ​វា​បាន​នៅ Champions League ឡើយ”។

ប្រភព: Sportbible

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២