Connect with us

បាល់ទាត់អន្តរជាតិ

Pau Torres នឹង​ចាកចេញ​ពី Villarreal ដើម្បី​ចូល​រួម​ជា​មួយ​ក្លឹប​ធំមួយ​នៅ​អង់គ្លេស

Published

on

របាយការណ៍​ចុងក្រោយ​មួយ​ពី​លោក Fabrizio Romano បាន​លើក​ឡើង​​ថា ខ្សែការពារ Pau Torres នឹង​ចាក​ចេញ​ពី Villarreal នៅ​រដូវក្តៅ​នេះ ហើយ​ទៅ​ចូល​រួមជាមួយ​នឹង Manchester United, Man City រឺ Chelsea ដែល​ជា​ក្លឹប​កំពុង​ចាប់អារម្មណ៍​លើ​គាត់។

Fabrizio Romano បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា Manchester United គឺ​ជា​ក្លឹប​មួយ​ដែល មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​នាំ​យក Pau Torres នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។

Pau Torres ធ្លាប់​ត្រូវ​បាន​គេ​ផ្សារភ្ជាប់​ជាមួយ​នឹង​ការ​ផ្ទេរ​ទៅ​កាន់​ក្លឹប​បិសាចក្រហម Manchester United ជា​ច្រើន​ដង​មក​ហើយ ចាប់​តាំង​ពី​ចុង​បញ្ចប់​នៃ​រដូវកាល​មុន​មក​ម្ល៉េះ។ លើស​ពី​នេះ​ទៅ​ទៀត បច្ចុប្បន្ន​នេះ​ក្លឹប​បិសាចក្រហម Manchester United កំពុង​មាន​វិបត្តិ​នៅ​តំបន់​ការ​ពារ​កណ្ដាល​ផង​ដែរ។

Pau Torres នឹង​អាច​មាន​ការ​ផ្ទេរ​តម្លៃ​ប្រហែល​ជា 55 ទៅ 60 លានអ៊ឺរ៉ូ ខណៈ​ដែល​បច្ចុប្បន្ន​ក្លឹប​បិសាចក្រហម Manchester United ត្រូវ​ប្រជែង​ជា​មួយក្លឹប​ធំៗ​ពីរ​ផ្សេង​ទៀត​ដូច​ជា Manchester City និង Chelsea ដែល​បេក្ខភាព​ទាំង​ពីរ​នេះ សុទ្ធតែ​ជា​ក្រុម​ដែល​មាន​កៅអី​លេង UCL រដូវកាល​ក្រោយ ហើយ Manchester United ប្រហែល​ជា​មិន​អាច​លេង UCL ឡើយ។

ប្រភព: 90 Min

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២