បាល់ទាត់អន្តរជាតិ
Ronaldo និង Son Heung-min ស្ថិតក្នុងបញ្ជីឈ្មោះបេក្ខភាពដែលអាចឈ្នះពានកីឡាករឆ្នើមរបស់ Premier League សម្រាប់ខែមេសា

តារាឆ្នើម Cristiano Ronaldo និង Son Heung-min ត្រូវបានជាប់ជាបេក្ខភាព កីឡាករដែលអាចឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំ Premier League សម្រាប់ខែមេសាឆ្នាំនេះ។
ដោយឡែកនៅក្នុងខែមេសាកន្លងទៅ Ronaldo បានស៊ុតបញ្ចូលទីបាន 5 គ្រាប់ ក្នុង 4 ប្រកួត និងជួយបិសាចក្រហម Manchester United ក្នុងការប្រកួតសំខាន់ៗជាច្រើន ខណៈដែល Son រកបាន 4 គ្រាប់ និង Assists មួយគ្រាប់សម្រាប់ Tottenham Hotspur។
លើសពីនេះទៅទៀតខ្សែបម្រើ Kevin De Bruyne របស់ក្លឹប Manchester City ក៏មានឈ្មោះក្នុងបេក្ខភាពនៃការឈ្នះពានរង្វាន់នេះទៀតផង។
ជាមួយគ្នានេះដែរ ខ្សែបម្រើ Thiago Alcantara របស់ក្លឹបហង្សក្រហម Liverpool ជាបេក្ខភាពមួយ ក្នុងចំណោមបេក្ខភាពទាំង 8 រូបនេះ ដែលអាចនឹងជ្រើសរើសសម្រាប់ឈ្នះពាននេះ ជាមួយនឹងការបង្ហាញទម្រង់លេងដ៏ល្អ និងជួយក្រុមក្នុងការប្រកួតសំខាន់ៗ។
ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះបេក្ខភាពទាំងអស់ ដែលត្រៀមឈ្នះពានកីឡាករឆ្នើមប្រចាំខែមេសា សម្រាប់ក្របខណ្ឌកំពូល Premier League របស់អង់គ្លេស។
1. Nathan Collins – កីឡាកររបស់ Burnley
2. Kevin De Bruyne – កីឡាកររបស់ Manchester City
3. Bruno Guimaraes – កីឡាកររបស់ Newcastle
4. Gabriel Jesus – កីឡាកររបស់ Manchester City
5. Cristiano Ronaldo – កីឡាកររបស់ Manchester United
6. Son Heung-min – កីឡាកររបស់ Tottenham Hotspur
7. Thiago – កីឡាកររបស់ Liverpool
8. Leandro Trossard – កីឡាកររបស់ Brighton
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ2 days ago
Joao Felix បញ្ជាក់ថា ខ្លួនបានបោះបង់លុយជាច្រើន ដើម្បីចូលរួមជាមួយ Barcelona