បាល់ទាត់អន្តរជាតិ
West Ham និង RB Leipzig ខកខានឱកាសឡើងវគ្គផ្ដាច់ព្រ័ត Europa League

ក្លឹបញញួរធំ West Ham ដែលមានគ្នាលេងតែ 10 នាក់ ព្រោះកាតក្រហមម្នាក់តាំងពីនាទីទី 19 បានធ្លាក់ចេញពីក្របខ័ណ្ឌ Europa League កាលពីប្រកួតយប់មិញនេះ ក្រោយការចាញ់ក្នុងលទ្ធផល 3-1 ក្រោមស្នាដៃរបស់ក្លឹប Frankfurt។
វគ្គផ្ដាច់ព្រ័ត Europa League ឆ្នាំនេះ មិនមានបេក្ខភាពមកពីក្របខណ្ឌកំពូលរបស់អង់គ្លេសឡើយ ខណៈដែលក្លឹប Rangers ជាក្រុមមកពីស្កុតឡេន នឹងត្រូវប្រកួតជាមួយក្លឹប Frankfurt មកពីអាឡឺម៉ង់ ក្នុងវគ្គផ្តាច់ព្រ័ត្រនៅចុងខែនេះ (ថ្ងៃទី 19 ខែ ឧសភា)។
ក្រុម Frankfurt បានគ្រប់គ្រងការប្រកួតយ៉ាងងាយស្រួល ព្រោះពួកគេមានគ្នា 11 នាក់ ហើយគូប្រកួតមានគ្នាត្រឹមតែចំនួន 10 នាក់ប៉ុណ្ណោះ។ នៅនាទីទី 26 ខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ី Rafael Santos បានស៊ុតមួយគ្រាប់ ហើយលទ្ធផលនេះក៏បន្តរហូតដល់ចប់ការប្រកួត។
ដោយឡែកការប្រកួតរវាង Rangers ជាមួយ RB Leipzig ក៏មានរឿងនឹកស្មានមិនដល់ផងដែរ ដោយ Rangers អាចស៊ុតគ្រាប់បាល់ទៅលើគូប្រកួតរហូតដល់បីគ្រាប់។ គ្រាប់បាល់ទាំងបីរបស់ Rangers រកបានដោយកីឡាករ James Tavernier នៅនាទីទី 18, Glen Kamara នៅនាទីទី 24 និង John Lundstram នៅនាទីទី 80។ មួយគ្រាប់របស់ RB Leipzig ស៊ុតបញ្ចូលទីដោយកីឡាករ Christopher Nkunku នៅនាទីទី 70។
ទស្សនាវីដេអូហាយឡាយខាងក្រោម
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ15 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi