បាល់ទាត់អន្តរជាតិ
Cavani សារភាពថា គាត់នឹងចាកចេញពីបិសាចក្រហម តាំងពីរដូវកាលមុន ប្រសិនបើគាត់ដឹងថា ក្លឹបចុះហត្ថលេខាលើ Ronaldo

ខ្សែប្រយុទ្ធ Edinson Cavani បានសារភាពថា គាត់នឹងព្យាយាមចាកចេញពីក្លឹបបិសាចក្រហម Manchester United តាំងពីរដូវក្តៅឆ្នាំមុនមកម្ល៉េះ ប្រសិនបើគាត់ដឹងថា ក្លឹបកំពុងចុះហត្ថលេខានាំយក Cristiano Ronaldo។
យ៉ាងណាមិញ ក្លឹបបិសាចក្រហម Manchester United បានដំណើរការផ្ទេរ Cristiano Ronaldo ក្នុងដំណាក់កាលបិទបញ្ចប់នៃទីផ្សារដោះដូរកីឡាករក្នុងកិច្ចព្រមព្រៀង 19.8 លានផោន កាលពីខែសីហាឆ្នាំមុន។
នៅក្នុងការវិលត្រឡប់មកវិញរបស់ Cristiano Ronaldo នេះដែរ ត្រូវបានគេយល់ថា Sir Alex Ferguson, Rio Ferdinand និង Patrice Evra សុទ្ធតែព្យាយាមបញ្ចុះបញ្ចូល Ronaldo ឲ្យត្រឡប់មកកាន់ទឹកដី Old Trafford ដែលជាអតីតក្លឹបចាស់របស់ខ្លួនវិញ ស្របពេលដែលកីឡាករវ័យ 37 ឆ្នាំរូបនេះអាចនឹងចង់ចូលរួមជាមួយក្លឹបជាគូប្រជែងនឹងគ្នាគឺ Manchester City។
ប៉ុន្តែខណៈពេលដែល Edinson Cavani បានសាទរចំពោះ Cristiano Ronaldo ថាជា “កីឡាករដែលមានអាជីពដ៏អស្ចារ្យ” ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយបានសារភាពថា គាត់នឹងចាកចេញពីបិសាចក្រហម Manchester United តាំងពីពេលនោះ ប្រសិនបើគាត់ដឹងអំពីផែនការផ្ទេររបស់ក្លឹប។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ13 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ17 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi