Connect with us

បាល់ទាត់ជាតិ

ក្រុម​ជម្រើស​ជាតិកម្ពុជា នឹង​ធ្វើ​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​ក្រុម​ជម្រើសជាតិ​ទីម័រ​ខាងកើត នៅ​ថ្ងៃទី 2 ខែ​ក្រោយ​នេះ!!!

Published

on

កាល​ពី​ម្សិល​មិញ​នេះ ផេក​ផ្លូវការណ៍​របស់​សហព័ន្ធ​កីឡាបាល់ទាត់កម្ពុជា​បាន​ជូន​ដំណឹង​ដល់​អ្នក​គាំទ្រ ក៏​ដូច​ជា​ប្រជាជន​កម្ពុជា​ទាំងអស់ អំពី​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ឈុតធំ ដែល​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ពហុកីឡដ្ឋាន​មរតកតេជោ ថ្ងៃទី 02 ខែ មិថុនា ឆ្នាំ 2022 នេះ។

ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នេះ​ដែរ គឺ​ជា​ការ​ប្រកួត​ដែល​ធ្វើ​ឡើង​មុនការ​ប្រកួត​ផ្លូវការណ៍​សម្រាប់​ព្រឹត្តិការណ៍ AFC Asian Cup នៅ​ប្រទេសឥណ្ឌា។

ចំពោះ​បេក្ខភាព​កីឡាករ​ដែល​នឹង​ត្រូវ​កោះ​ហៅ​សម្រាប់​ការ​ប្រកួត​ឈុត​ធំ​នេះ នៅ​មិន​ទាន់​ប្រកាស​ចេញ​ពី​ផ្លូវការណ៍​ពី​សហព័ន្ធ​នៅ​ឡើយ​ទេ ខណៈ​ដែល​កីឡាករ​សំខាន់​ដូចជា ទេស សម្បត្តិ, ចាន់ វឌ្ឍនាកា កំពុង​មាន​បញ្ហា​របួស ហើយ​កីឡាករ​វ័យ​ក្មេង​មួយ​ចំនួន អាច​ទើប​តែ​នឹង​បញ្ចប់​ព្រឹត្តិការណ៍​ស៊ីហ្គេម​នៅ​ប្រទេស​វៀតណាម។

ប្រភព: សហព័ន្ធ​កីឡាបាល់ទាត់កម្ពុជា​

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២