បាល់ទាត់អន្តរជាតិ
Mohamed Salah និង Karim Benzema កំពុងស្ថិតក្នុងសមរភូមិប្រជែងពាន Ballon d’Or

តារាឆ្នើមរបស់ក្រុមហង្សក្រហម Liverpool គឺកីឡាករ Mohamed Salah បានលើកឡើងថា ការបញ្ចប់រដូវកាលជាមួយនឹងពានរង្វាន់ច្រើន អាចជាគន្លឹះមួយសម្រាប់ឲ្យគាត់ឈ្នះ Ballon d’Or ឆ្នាំ 2022 នេះ និងឈ្នះគូប្រជែង Karim Benzema ផងដែរ។
ខ្សែប្រយុទ្ធ Karim Benzema ដែលបច្ចុប្បន្នបានឈ្នះពាន La Liga ជាមួយ Real Madrid នៅរដូវកាលនេះ ហើយនឹងប្រជែងជាមួយ Liverpool របស់ Salah នៅ UEFA Champions League ចុងខែនេះទៀតផង។
វាប្រាកដណាស់ថា ក្នុងចំណោមអ្នកពីរ ប្រសិនបើមាននរណាម្នាក់អាចជួយក្លឹបឲ្យឈ្នះពានច្រើនជាងគេ ម្នាក់នោះនឹងមានភាគរយខ្ពស់បំផុតក្នុងការឈ្នះពានកីឡាករដ៏អស្ចារ្យគឺ Ballon d’Or។
យ៉ាងណាមិញម្ចាស់ពាន Ballon d’Or ច្រើនជាងគេ Lionel Messi ទំនងជានឹងមិនមានវត្តមានទេ នៅឆ្នាំនេះ។ ពាន Ballon d’Or នេះដែរ នឹងត្រូវបានគេប្រកាសមុនពេលប្រកួតបាល់ទាត់ពិភពលោក World Cup 2022។ គេគ្រប់គ្នារំពឹងថា វាជាសមរភូមិនៃការប្រកួតប្រជែងរវាង Salah និង Benzema។
ប្រភព: 90 Min