Connect with us

បាល់ទាត់អន្តរជាតិ

Vinicius Jr ថា គ្រប់​គ្នា​នៅ Real Madrid រងចាំ​ឱកាស​លេង​ជាមួយ​កីឡាករ​ឆ្នើម​រូប​នេះ

Published

on

ខ្សែ​ប្រយុទ្ធ​ស្លាប​របស់​ក្លឹប​អធិរាជស Real Madrid គឺ​កីឡាករ Vinicius Jr ចង់​ឲ្យ​ក្លឹប​របស់​ខ្លួន​ចុះ​ហត្ថលេខា​លើ Kylian Mbappe របស់​ក្លឹប Paris Saint-Germain ឲ្យ​បាន​កាន់​តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ តារា​ឆ្នើម​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ បាន​អះអាង​ថា កីឡាករ​របស់ Real Madrid ទាំង​អស់ ចង់​លេង​ជាមួយ Kylian Mbappe។

យ៉ាង​ណា​មិញ Vinicius Jr បាន​និយាយ​បន្ថែម​ដោយ​ពោល​សរសើរ​ថា Kylian Mbappe គឺ​ជា​​កីឡាករ​​ល្អ​​បំផុត​ក្នុង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ។ និយាយ​ទៅ​កាន់​កាសែត​កីឡាករ L’Equipe តារា​ឆ្នើម​សញ្ជាតិ​ប្រេស៊ីល Vinicius Jr បាន​លើក​ឡើង​ថា៖ “សម្រាប់ Kylian Mbappe ស្ថិត​ក្នុង​​ស្ថានភាព​ខុសគ្នា!!!។ សម្រាប់ Jude Bellingham គាត់​ដឹង​ថា គាត់​អាច​ចាកចេញ​នៅ​រដូវក្តៅ​នេះ​បាន។ ហើយ​វា​ពិត​ជា​ល្អ​ខ្លាំង​ណាស់ ប្រសិន​បើ​ស្ថានភាព​អាច​កើត​ឡើង​ស្រដៀង​គ្នា។ នៅ​ទីនេះ​គ្រប់គ្នា ចង់​លេង​ជាមួយ Kylian Mbappe។ ខ្ញុំ​សង្ឃឹម​ថា វា​កើត​ឡើង​នៅ​ថ្ងៃណា​មួយ។ គាត់ គឺ​ជា​កីឡាករ​ល្អ​បំផុត​ម្នាក់ ប្រហែល​ជា​ល្អ​បំផុត​នា​ពេលបច្ចុប្បន្ន​នេះ​ផង​ដែរ…”។

គួរ​រំលឹក​ផង​ដែរ​ថា Kylian Mbappe ខិត​ជិត​នឹង​ចាកចេញ​ពី PSG ទៅ Real Madrid ទៅ​ហើយ នា​ពេល​កន្លង​មក ប៉ុន្តែ​អ្វីៗ​មិន​បាន​សម្រេច ដោយគាត់​​បន្ត​ស្នាក់​នៅ​ជាមួយ​ក្លឹប​ម្ចាស់ជើង​ឯក Ligue 1 របស់​បារាំង​រហូត​ដល់​ពេល​នេះ។ កុងត្រា​របស់ Kylian Mbappe ជាមួយ PSG នឹង​ផុត​កំណត់​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ ហើយ​គាត់​មិន​ទាន់​បាន​ចុះកុងត្រា​ថ្មី​នៅ​ឡើយ​ទេ។ យ៉ាង​ណា​​យើង​នឹង​រងចាំ​មើល​ថា តើ Kylian Mbappe នឹង​ចូលរួម​ជាមួយ Real Madrid នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ រឺ​ត​កុងត្រា ដើម្បី​ស្នាក់​នៅ​ទឹកដី​បារាំង​បន្ត​ទៀត។

ប្រភព: Dailypost NG​

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២