Connect with us

បាល់ទាត់អន្តរជាតិ

Luis Suarez ចង់​ត្រឡប់​ទៅ Barcelona វិញ ហើយ​យល់​ព្រម​កាត់​បន្ថយ​ប្រាក់​ខែ!!!

Published

on

ខ្សែ​ប្រយុទ្ធ Luis Suarez ចង់​ត្រឡប់​ទៅ​អតីត​ក្លឹប​ចាស់ Barcelona វិញ​នៅ​ចុងបញ្ចប់​នៃ​រដូវកាល​នេះ។ កីឡាករ​សញ្ជាតិ​អ៊ុយរូហ្គាយ Luis Suarez ធ្លាប់​មាន​ភាព​លេចធ្លោរ​យ៉ាងខ្លាំង ក្នុង​អំឡុង​ពេល​គាត់​នៅ Camp Nou ជាមួយ​នឹង​ការ​​ចំណាយ​ពេល 7 ឆ្នាំ ជា​ពិសេស​គឺ​រជ្ជកាល​ដ៏​អស្ចារ្យ​ ដោយ​គេ​គ្រប់​គ្នា​ហៅ​ថា MSN ដែល​មាន​ខ្សែ​ប្រយុទ្ធឆ្នើម​ទាំង​បី​រូប​ដូចជា Messi, Suarez និង Neymar។

ក្រោយ​មក​ទៀត Luis Suarez បាន​ផ្ទេរ​ចេញ​ពី Barcelona ដើម្បី​ទៅ​ចូល​រួម​ជា​មួយ Atletico Madrid ក្នុង​ពី​ឆ្នាំ 2020 ដោយ​កាល​នោះ​ក្លឹប Barcelona ដឹកនាំ​ដោយ​គ្រូ​បង្វឹក​លោក Ronald Koeman។ នា​ពេល​នោះ​ដែរ ក្លឹប Barcelona ធ្លាក់​ដុន​ដាប​យ៉ាង​ខ្លាំង ដោយ​គ្រូ​បង្វឹក​បាន​រុះរើ​កីឡាចាស់ៗ​ជា​ច្រើន។

យ៉ាង​ណា​មិញ ខ្សែ​ប្រយុទ្ធ Luis Suarez ចង់​ត្រឡប់​មក​វិញ ហើយ​គាត់​នឹង​​ចាកចេញ​ពី Atletico Madrid ដោយ​គ្មាន​តម្លៃ​ខ្លួន​នៅ​​រដូវ​​ក្ដៅ​នេះ ព្រោះ​​កុងត្រា​របស់​គាត់​ជា​មួយ Atletico Madrid នឹង​ត្រូវ​ផុត​កំណត់។

របាយការណ៍​ច្បាស់​ការណ៍​មួយ​ពី El Chiringuito TV បាន​ឲ្យ​ដឹង​ថា: “កីឡាករ​សញ្ជាតិ​អ៊ុយរូហ្គាយ​រូប​នេះ ចង់​ត្រឡប់​ទៅ​លេង​នៅ Barcelona វិញ ហើយ​ថែម​ទាំង​សុខ​ចិត្ត​កាត់​បន្ថយ​ប្រាក់​ខែ​របស់​គាត់ ដើម្បី​ធ្វើ​ឲ្យ​ការ​ផ្ទេរ​អាច​ដំណើរ​ការ​បាន​ទៀត​ផង”។

ប្រភព: Express

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២