Connect with us

បាល់ទាត់អន្តរជាតិ

Paredes ប្រាប់ថា ខ្លួន​តែងតែ​ស្រមៃ​ចង់​លេង​ឲ្យ​ក្លឹប Real Madrid នៅ​ថ្ងៃ​ណា​មួយ

Published

on

កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ខ្សែ​បម្រើ​ការពារ​របស់​ក្លឹប Paris Saint-Germain គឺ​កីឡាករ Leandro Paredes បាន​ប្រាប់​ថា រូប​គេ​តែងតែ​មាន​ចិត្ត​ចង់​ធ្វើ​ជា​កីឡាករ​ម្នាក់​របស់​ក្លឹប​ស្ដេចស Real Madrid នៅ​ថ្ងៃ​ណាមួយ ព្រោះ​ជា​កំពូល​នៃ​ក្លឹប។

យ៉ាង​ណា​មិញ Leandro Paredes គឺ​ជា​មិត្ត​រួម​ក្លឹប​របស់ Lionel Messi នៅ​ Paris Saint-Germain ហើយ​ក៏​ជា​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ជា​មួយ​គ្នា​ផងដែរ។

បច្ចុប្បន្ន Leandro Paredes មានវ័យ 27 ឆ្នាំ និង​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ នៅ​តំបន់​បម្រើ​កណ្ដាល។ កីឡាករ​រូប​នេះ ជា​ចំណែក​ដ៏​សំខាន់​ក្នុង​ការនាំ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន សម្រាប់​ជ័យ​ជំនះ​លើកពាន Copa America កាល​ពី​ឆ្នាំ​មុន។

ក្នុង​កិច្ចសម្ភាសន៍​មួយ​ជា​មួយ TyC Sports ខ្សែ​បម្រើ Leandro Paredes បាន​និយាយ​ថា: “ខ្ញុំ​ចង់​លេង​ឲ្យ Real Madrid នៅ​ថ្ងៃ​ណាមួយ។ Real Madrid ជាក្លឹប​ដ៏​កំពូលមួយ។ ប៉ុន្តែ​ខ្ញុំ​ក៏​គោរព Paris Saint-Germain ដែល​ជា​ក្លឹប​បច្ចុប្បន្ន​របស់​ខ្ញុំ ហើយ​ខ្ញុំ​កាន់​តែ​សប្បាយ​ចិត្ត​នឹង​នៅ​ទីនេះ”។

Paredes បាន​បន្ថែម​ទៀត​ថា: “ជា​រៀងរាល់​ឆ្នាំ នៅ​លើ​សារ​ព័ត៌មាន​តែងតែ​ថា​ខ្ញុំ​នឹង​ចាកចេញ​ពី PSG… ប៉ុន្តែ​ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ទីនេះ។ ក្លឹប​ចង់​បាន​ខ្ញុំ ហើយ Pochettino ក៏​ពេញ​ចិត្ត​ខ្ញុំ​ផងដែរ”។

ប្រភព: Fabrizio Romano

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២