បាល់ទាត់អន្តរជាតិ
Messi ថៃ ក្លាយជាកីឡាករឆ្នើម ផ្ដើមចេញពីការមើលវីដេអូរបស់ Maradona

Chanathip Songkrasin ជាខ្សែបម្រើប្រយុទ្ធឆ្នើមម្នាក់ដែលគេស្គាល់ថាជា “Messi ថៃ” ហើយបានធំឡើងជាមួយនឹងការហ្វឹកហាត់តាម Diego Maradona។ បច្ចុប្បន្ននេះ កេរ្តិ៍ឈ្មោះរបស់ Chanathip ត្រូវបានគេស្គាល់ទូទាំងប្រទេសនៅតំបន់អាស៊ីទៅហើយ។
ខ្សែបម្រើដែលមានកម្ពស់ 1.59 រូបនេះ គឺជាវីរបុរសបាល់ទាត់នៅក្នុងប្រទេសថៃ ដែលគាត់ជាប្រធានក្រុមជម្រើសជាតិ និងធ្លាប់ជួយក្រុមជម្រើសជាតិឲ្យលើកពានជាច្រើនដងផងដែរ។ បច្ចុប្បន្ននេះ Chanathip Songkrasin កំពុងប្រកបអាជីពនៅក្លឹប Kawasaki Front ដែលស្ថិតនៅលីគកំពូលប្រទេសជប៉ុន (J1 League)។
Chanathip បានប្រាប់ AFP ថា “បាល់ទាត់ គឺជាកីឡាដែលពេញនិយមនៅទូទាំងពិភពលោក ហើយវាក៏មានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសថៃផងដែរ។ អ្នកគាំទ្របានផ្តល់រហស្សនាមឲ្យខ្ញុំថា Messi។ នោះជាកិត្តិយសដ៏ធំមួយ ប៉ុន្តែ Messi ជាកីឡាករដ៏ល្បីល្បាញបំផុតក្នុងពិភពលោក”។
គាត់បានបន្ថែមទៀតថា “ខ្ញុំមិនអាចដូច Messi ទេ ប៉ុន្តែខ្ញុំសប្បាយចិត្តដែលត្រូវបានគេហៅបែបនោះ”។
យ៉ាងណាមិញ Chanathip កើតនៅភាគកណ្តាលនៃប្រទេសថៃ ហើយដំបូងគេបានរៀនបាល់ទាត់ពីឪពុករបស់គេ ដែលជាអ្នកគាំទ្រដ៏ងប់ងុលជាមួយនឹងវីរបុរសអាហ្សង់ទីន Maradona។ ឪពុករបស់គាត់បានបង្ហាញគាត់នូវវីដេអូអំពីខ្សែបម្រើដ៏អស្ចារ្យរូបនោះ ហើយបានលើកទឹកចិត្តកូនប្រុសរបស់ខ្លួនឲ្យចម្លងល្បិច និងភាពស្វាហាប់របស់ Maradona។
Chanathip បានបង្ហាញខ្លួនជាលើកដំបូងនៅលីគកំពូលថៃក្នុងឆ្នាំ 2012 និងធ្លាប់បានសាកល្បងសមត្ថភាពជាមួយក្រុមនៅអាល្លឺម៉ង់ Hamburg ផងដែរ មុនពេលផ្ទេរទៅក្រុមជប៉ុន Consadole Sapporo ក្នុងឆ្នាំ 2017។
ប្រភព: Bangkokpost
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រសិនបើមិនអាចចុះហត្ថលេខាលើ Jude Bellingham បានទេ នោះ Real Madrid នឹងផ្ទេរខ្សែបម្រើរូបនេះជំនួសវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Barcelona ប្រឈមនឹងការបាត់បង់ខ្សែបម្រើ Pablo Gavi នៅចុងបញ្ចប់នៃរដូវកាលនេះ
-
បាល់ទាត់អន្តរជាតិ9 hours ago
ផ្ទុះខ្លាំងទៀតហើយ!!! អ្នកគាំទ្រចាប់ផ្ដើមចែកចាយវីដេអូដែល Joao Felix ជ្រើសរើសយក Messi ជាកីឡាករដែលហ្វ្រីឃីកល្អបំផុតក្នុងពិភពបាល់ទាត់